ជីវិតកម្សាន្ដ
អតីតបវរកញ្ញាប្រេស៊ីល ទទួលមរណភាព ក្រោយវះកាត់ខុសបច្ចេកទេស
អតីតបវរកញ្ញាប្រេស៊ីល បានទទួលមរណភាពក្នុងវ័យ ២៧ឆ្នាំ ក្រោយពីការវះកាត់សាច់ដុំបំពង់ក ខុសបច្ចេកទេស។
Gleycy Correia មកពីទីក្រុង Macae ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែមិថុនា បន្ទាប់ពីការវះកាត់ ធ្វើឲ្យនាងហូរឈាមច្រើន និងគាំងបេះដូង។
Correia បានទទួលមរណភាពនៅគ្លីនិកឯកជនមួយកន្លែង បន្ទាប់ពីសន្លប់អស់រយៈពេលជាងពីរខែ ក្រោយការវះកាត់ខែមេសា។ ៥ថ្ងៃបន្ទាប់ពីការវះកាត់ នាងត្រូវបានគេរាយការណ៍ថា ធ្លាក់ឈាម និងគាំងបេះដូង។ ហើយបន្ទាប់ពីសន្លប់អស់ ៧៧ថ្ងៃ នាងបានទទួលមរណភាពយ៉ាងសោកសៅជាទីបំផុត។ ដោយឡែកសាកសពរបស់នាងត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថាន Forensic Medicine of Macae ដើម្បីធ្វើកោសល្យវិច័យ។
គួរបញ្ជាក់ថា Gleycy ក៏ជាតារាបណ្តាញសង្គមផងដែរ ដោយមានអ្នកតាមដានជាង ៥២ ០០០នាក់ នៅលើ Instagram ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ SUN
ចុចអាន៖ ឃើញរង្វាន់ Miss Universe Vietnam 2022 ទើបដឹងថា អស្ចារ្យប៉ុនណា
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន
-
នយោបាយ១ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សុខភាព១ សប្តាហ៍ ago
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ