ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច ចុះកិច្ចព្រមព្រៀងជាមួយអង្គការចំនួន ៥ លើកម្មវិធីជួយជនងាយរងគ្រោះតាមមូលដ្ឋាន
លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងស.អ.យ តំណាងដ៏ខ្ពង់ខ្ពស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងកម្មវិធីបន្ត រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់ឆ្នាំ ២០២២-២០២៥ ជាមួយនឹងអង្គការចំនួន ៥ នៅទីស្តីការក្រសួង កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២។

ក្នុងនាមលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក តូច ចាន់នី បានថ្លែងថា ក្រសួងសង្គមកិច្ច បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយអង្គការចំនួន ៥ លើគម្រោងកម្មវិធីបន្ត ផ្នែកមនុស្សធម៌ និងជួយដល់ជនងាយរងគ្រោះ ការពារកុមារ ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាពជាដើម ដើម្បីឲ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ពិតៗ តាមមូលដ្ឋាន ដែលពួកគាត់រស់នៅតែម្ដង តាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀង រវាងក្រសួងសង្គកិច្ចជាមួយអង្គការចំនួន ៥នោះរួមមាន៖ អង្គការ TZU CHI CHARITY FOUNDATION ( មូលនិធិសប្បុរសធម៌ឆឺជី ) អង្គការ The Field Relief Agency អង្គការក្រុម នៃក្តីមេត្តាអន្តរជាតិ ( កម្ពុជា ) អង្គការចិត្តសង្គមអន្តរវប្បធម៌ ( ធីភីអូ ) កម្ពុជា និងអង្គការ CRM/Inner CHANGE៕
អត្ថបទ៖ វិមាន


-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ