Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស អាស៊ាន មួយទៀតរកឃើញករណី ជំងឺអុតស្វា

បានផុស

នៅ

ក្រសួង​សុខាភិបាលសិង្ហបុរី (MOH) ​បាន​ប្រកាសពីការរកឃើញ​ករណីនាំចូល​​ជំងឺ​ស្វាអុតស្វាមួយករណីនៅថ្ងៃពុធនេះ ។ អ្នកជំងឺគឺ​ជា​ជនជាតិ​អង់គ្លេស វ័យ​ ៤២​ ឆ្នាំ ធ្វើការ​ជា​អ្នកបម្រើ​ការលើ​យន្តហោះ​ ហើយបុរសរូបនោះស្ថិតនៅក្នុងប្រទេសសិង្ហបុរីចន្លោះពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមិថុនា ហើយមកម្តងទៀតនៅថ្ងៃទី ១៩ ខែមិថុនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសនោះចាប់ផ្តើមឈឺក្បាលនៅថ្ងៃទី ១៤ ខែមិថុនា និងគ្រុនក្តៅនៅថ្ងៃទី ១៦ ខែមិថុនា ប៉ុន្តែរោគសញ្ញាទាំងនេះត្រូវបានព្យាបាលជាបន្តបន្ទាប់ ហើយបន្ទាប់មកគាត់បានកើតកន្ទួលលើស្បែកនៅថ្ងៃទី ១៩ ខែមិថុនា ។

MOH បាននិយាយថា បុរសនោះបានជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យតាមទូរស័ព្ទនៅយប់ថ្ងៃទី ១៩ ខែមិថុនា ហើយត្រូវបានបញ្ជូនទៅ NCID នៅថ្ងៃទី ២០ ខែមិថុនា ដើម្បីធ្វើរោគវិនិច្ឆ័យបន្ថែម ។

ក្រោយមកបុរសរូបនោះ​បាន​ធ្វើ​តេស្ត​វិជ្ជមានជំងឺអុត​ស្វា​នៅ​ថ្ងៃ​ទី ២០ ខែ​មិថុនា ហើយបច្ចុប្បន្នអ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ជំងឺ​ឆ្លង (NCID) ដើម្បីធ្វើការតាមដានរោគសញ្ញាបន្ថែម ។

គិតត្រឹមថ្ងៃទី ២១ ខែមិថុនា អ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺចំនួន ១៣ ត្រូវបានកំណត់អត្តសញ្ញាណ ខណៈអ្នកទាំងអស់នោះនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ២១ ថ្ងៃ ចាប់តាំងពីទំនាក់ទំនងចុងក្រោយរបស់ពួកគេជាមួយនឹងករណីនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ប្រេងសាំងនៅ កម្ពុជា រក្សាតម្លៃដដែល ចុះចំណែកប្រទេស អាស៊ាន ផ្សេងទៀតយ៉ាងណាដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៥៣ នាទីutes មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម