ព័ត៌មានជាតិ
ស្ថាប័នជំនាញបើកកិច្ចពិភាក្សាឆ្លងច្បាប់ ស្តីពីការងារបោះបង្គោលព្រំដែនគោករវាងកម្ពុជានិងវៀតណាម
អន្តរគណៈកម្មការជំនាញរដ្ឋសភាដឹកនាំដោយប្រធានគណៈកម្មការមហាផ្ទៃការពារជាតិនិងមុខងារសាធារណៈ នៃរដ្ឋសភាដោយសហការជាមួយតំណាងគណៈកម្មការជំនាញផ្សេងៗទៀតរបស់រដ្ឋសភាបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិនិងប្រធានស្ថាប័នកិច្ចការព្រំដែនដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២។
សេចក្តីព្រាងច្បាប់ចំនួន២នេះរួមមាន ទី១-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម។ ទី២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ នៅសាលបាយ័ននៃវិមានរដ្ឋសភាដោយខាងអន្តរគណៈកម្មការជំនាញរដ្ឋសភា ដឹកនាំដោយលោកហ៊ុន ណេង ប្រធាន គណៈកម្មការមហាផ្ទៃការពារជាតិនិងមុខងារសាធារណៈ នៃរដ្ឋសភាដោយសហការជាមួយគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភានិងគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា រួមជាមួយតំណាងគណៈកម្មការជំនាញផ្សេងៗទៀតរបស់រដ្ឋសភា ហើយខាងតំណាងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោកវ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនព្រមទាំងមន្ត្រីជាន់ខ្ពស់ និង មន្ត្រីជំនាញមួយចំនួនទៀត។
សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និង បោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខាកាលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ហើយត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត ទទួលយកកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០កន្លងទៅ។
សេចក្តីព្រាងច្បាប់នេះដែរ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាបានបើកកិច្ចប្រជុំកាលពីថ្ងៃទី២០ ដើម្បីអនុម័តប្រគល់ឲ្យគណៈកម្មការជំនាញផងដែរ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងប្រាប់អ្នកសារព័ត៌មានថា តាមរយៈការបង្ហាញរបស់អ្នកបច្ចេកទេស គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៃប្រទេសទាំង២ បានសម្រេចការងារបោះបង្គោលព្រំដែនបានចំនួន៨៤ភាគរយហើយ។ នៅក្នុង៨៤ភាគរយនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តយល់ព្រមជាមួយរដ្ឋាភិបាលវៀតណាម។
លោកបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ យកជាការបានល្គឹកណាដែលស្ថាប័ននីតិប្បញ្ញត្តិផ្ដល់សច្ចាប័ន។ ដូច្នេះការងារនេះ គឺជាការងារផ្ដល់សច្ចាប័ន។ បានសេចក្ដីថារដ្ឋសភាយើងយល់ព្រមនៅក្នុងការងារបច្ចេកទេសរបស់គណៈកម្មាធិការព្រំដែន ដែលតំណាងដោយរាជរដ្ឋាភិបាល។
លោកផៃ ស៊ីផាន ពន្យល់ថា រដ្ឋសភាមុននឹងឲ្យសច្ចាប័ន គឺត្រូវពិនិត្យមើលគ្រប់ជ្រុងជ្រោយនៅដំណាក់កាលចុងក្រោយ ហើយពេលណារដ្ឋសភាផ្ដល់សច្ចាប័នសេចក្ដីព្រាងច្បាប់នេះ ក្លាយជាច្បាប់ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន