ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីជាប់ឆ្នោត ហ្វីលីពីន តែងតាំងខ្លួនឯងកាន់តំណែងមួយទៀត
ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីនលោក Ferdinand Marcos Jr. បានតែងតាំងខ្លួនឯងឲ្យកាន់តំណែងមួយទៀតជារដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីឆ្លើយតបទៅនឹងការកើនឡើងតម្លៃស្បៀងអាហារ ។
លោក Marcos បានប្រកាសពីការសម្រេចចិត្តនេះនៅមុនការសម្ពោធឡើងកាន់តំណែងជាប្រធានាធិបតីដែលគ្រោងធ្វើនៅថ្ងៃទី ៣០ ខែមិថុនាខាងមុខនេះ ។
ប្រធានាធិបតីជាប់ឆ្នោតរូបនេះបញ្ជាក់ថា តម្លៃម្ហូបអាហារអាចនឹងកើនឡើងនៅក្នុងត្រីមាសខាងមុខនេះ ដោយសារតែបញ្ហាខាងក្រៅ ជាពិសេសសង្រ្គាមនៅអ៊ុយក្រែនដែលបានធ្វើឲ្យមានភាពតានតឹង និងប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ពិភពលោក ។
ទន្ទឹមនោះ លោកក៏បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការដោះស្រាយបញ្ហាប្រឈមនៃការឡើងថ្លៃ និងការជំរុញផលិតកម្មស្បៀងផងដែរ ខណៈក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតី, លោក Marcos បានសន្យាថា នឹងកាត់បន្ថយតម្លៃអង្ករលើសពីពាក់កណ្តាល ប្រសិនបើលោកជាប់ឆ្នោត ។
គួរបញ្ជាក់ថា វាជារឿងកម្រណាស់សម្រាប់ហ្វីលីពីនដែលមានប្រធានាធិបតីដឹកនាំប្រទេសផង និងដឹកនាំនាយកដ្ឋានកសិកម្មផងក្នុងពេលដំណាលគ្នា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ឡាវ ឲ្យមនុស្សម្នាក់ប្ដូរប្រាក់បានតែ ១០០ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២០ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ចរាចរណ៍២ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ