Connect with us

KPT+

«ដែននិរតី» MST Writer រដូវកាលទីបី ចាប់ទទួលស្នាដៃហើយ

បានផុស

នៅ

ក្រុមអ្នកនិពន្ធវ័យក្មេង MST Writer របស់អ្នកស្រី ម៉ីសន សុធារី ទើបតែបានប្រកាសចេញនូវ រដូវកាលទីបី ក្រោមប្រធានបទ «ដែននិរតី» ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍មួយនៅព្រឹកមិញនេះ អ្នកនិពន្ធ ម៉ីសន សុធារី បានឲ្យដឹងថា នេះគឺជាការបើកនៅរដូវកាលទីបី ពីលើរដូវកាលទីពីរ ដែលមានប្រធានបទថា អ្នកនិពន្ធជុំវិញបឹងទន្លេសាបដើម្បីប្រកូកប្រកាស ជ្រើសរើសស្នាដៃ និងទទួលយកមកបណ្តុះបណ្តាល អ្នកដែលមានបំណងចង់ក្លាយទៅជាអ្នកនិពន្ធ តែមិនធ្លាប់បានឆ្លងកាត់ការរៀនតែងនិពន្ធ ឬមួយក៏មានស្នាដៃហើយមិនមានឱកាសនៅក្នុងការបញ្ចេញ ដើម្បីទទួលយកនូវមតិរបស់សាធារណជនទៅលើ ដៃរបស់ខ្លួន។

អ្នកស្រីបានបន្ថែមទៀតថា រដូវកាលពីរ គឺ​«អ្នកនិពន្ធពីជុំវិញបឹងទន្លេសាប» ទទួលបានស្នាដៃតិចតួច បើប្រៀបធៀបទៅនឹងរដូវកាលទីមួយ ដែលលើកឡើងក្រោមប្រធានបទថា «អ្នកនិពន្ធក្រៅសាលា» ដែលទទួលយកពីគ្រប់ទិសទីនៃផ្ទៃប្រទេស។

ចំណែករដូវកាលទីបីនេះ ដែលមានប្រធានបទថា ដែននិរតី គឺនឹង​ជ្រើសរើសស្នាដៃពីជនវ័យក្មេង សិស្ស និស្សិត គ្រូបង្រៀនមន្ត្រីរាជការរូបណាដែលមានបំណងចង់ចូលរួមនៅក្នុងការបញ្ចេញស្នាដៃតែងនិពន្ធក៏ដូចជា ទទួលបាន​វគ្គសិក្សាខ្លីៗដែលបង្ហាត់បង្ហាញរំលែកបទពិសោធន៍ដោយអ្នកស្រីផ្ទាល់ និងអ្នកនិពន្ធផ្សេងទៀតនៅក្នុងក្រុម MST។

បច្ចុប្បន្ននេះ គ្រប់គ្នា អាចដាក់ពាក្យមកចូលរួមពីខេត្ត​ចំនួនបួន គឺខេត្តកោះកុង ក្រុងព្រះសីហនុ ខេត្តកំពង់ស្ពឺនិងខេត្តកំពតដោយចាប់ផ្តើមទទួលស្នាដៃពីពេលផ្សាយដំណឹងនេះតទៅ រហូតដល់ចុងបញ្ចប់នៃរដូវកាលគឺរយៈពេល​ប្រាំមួយខែទៀត។

ដូច្នេះ នៅរដូវកាលទីពីរ«អ្នកនិពន្ធបឹងទន្លេសាប»និង«អ្នកនិពន្ធដែននិរតី» នៃរដូវកាលទីបីគឺធ្វើឡើងជួនពេលគ្នាតែម្ដង ដើម្បីបំផុសគំនិតឱ្យអ្នកនិពន្ធកាន់តែច្រើនឡើង ហ៊ានបញ្ចេញនូវស្នាដៃរបស់ខ្លួនជាសាធារណៈ ក៏ដូចជាចូលរួមជាបណ្ដាញអ្នកសរសេរដូចគ្នា ទទួលយកនូវការលើកទឹកចិត្តនិងឱកាសនៅក្នុងការជួបផ្ទាល់ជាមួយអ្នកអានរបស់ខ្លួនផងដែរ ។

គួរ​រំឭក​ផង​ដែរ​ថា រហូតមកដល់ពេលនេះ ទាំងរដូវកាលទីពីរនិងរដូវកាលទីបី គឺកំពុង​ទទួល​នូវ​ស្នាដៃ​ព្រមៗ​គ្នា​តែម្ដង ចំណែក​ស្នាដៃ​ទាំងអស់​របស់​អ្នកនិពន្ធMSTនៅ​ក្នុង​រដូវកាល​ទាំង​ប៉ុន្មាន​នោះ មិន​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​ផ្នែក​នៃ​មាតិកា​គិតថ្លៃ​នៅ​លើ meysansotheary.com ទេ គឺ​នៅ​ក្នុង​វេទិកា​អាន​ដោយ​សេរី​មិន​គិត​ថ្លៃ ។

ជា​រៀង​រាល់​ខែ​អ្នកនិពន្ធ​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ខ្ពស់ ​នៅ​ក្នុង​លំដាប់កំពូល​ទាំង​ដប់​ប្រាំ ​នឹង​ទទួល​បាន​នូវ​រង្វាន់​លើក​ទឹកចិត្ត​ជា​បន្តបន្ទាប់៕

ចុចអាន៖MST Writer រដូវកាលទី ២ ក្រោមប្រធានបទ«អ្នកនិពន្ធជុំវិញបឹងទន្លេសាប» ជាឱកាសសម្រាប់យុវវ័យ ចង់បញ្ចេញស្នាដៃ

ចុចអាន៖ប្រធានបទថ្មី «អ្នកនិពន្ធក្រៅសាលា» ឱកាសសម្រាប់យុវវ័យ ដែលមានបំណងក្លាយជាអ្នកសរសេរប្រលោមលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម