កីឡា
កែវ សុខផេង ស្ថិតក្នុងចំណោមកីឡាករលេចធ្លោទាំង ៥ ក្នុងការប្រកួត AFC Cup 2022 តំបន់អាស៊ាន
ការប្រកួតក្លិបបាល់ទាត់លំដាប់ទី ២ ប្រចាំទ្វីបអាស៊ី AFC Cup 2022 គ្រោងនឹងត្រលប់មកវិញនៅថ្ងៃទី ២៤ ខែមិថុនា ហើយជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២០ ដែលត្រូវបានលុបចោលដោយសារបញ្ហាកូវីដ។ ក្រុមអាស៊ាននឹងផ្តល់ភាពរីករាយដល់ការប្រកួតប្រចាំតំបន់ដែលមាន ១១ ប្រទេសមកពីអាស៊ីអាគ្នេយ៍ ក្នុងពូល G ដល់ពូល I ។
ចាប់តាំងពីទម្រង់បែងចែកតំបន់ ត្រូវបានដាក់បញ្ចូលការប្រកួតកាលពី ៥ ឆ្នាំមុន តារាជាច្រើនមកពីទូទាំងតំបន់បានបង្ហាញភាពលេចធ្លោជាមួយកីឡាករល្បីៗជាច្រើន។ មុនការប្រកួតដ៏ធំនៅតំបន់អាស៊ាននៅថ្ងៃសុក្រ គេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (the-AFC.com) បានជ្រើសរើសកីឡាករមួយចំនួនដែលគួរតាមដាន ក្នុងនោះមានកីឡាកររបស់កម្ពុជា កែវ សុខផេង មកពីក្លិបវិសាខាផងដែរ។
គេហទំព័រដដែលខាងលើបានសរសេររៀបរាប់ថា កីឡាករកម្ពុជាដ៏លេចធ្លោមួយរូប ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ កែវ សុខផេង ត្រៀមបង្ហាញខ្លួនជាលើកដំបូងក្នុងពានរង្វាន់ AFC Cup ក្នុងវ័យ ៣០ ឆ្នាំ ខណៈដែលទាំងរូបគេ និងវិសាខា សុទ្ធតែមិនដែលបានចូលរួមប្រកួតព្រឹត្តិការណ៍នេះ។
សុខផេង បានមានឈ្មោះក្នុងការប្រកួតនេះ បន្ទាប់ពីទើបតែបានចូលលេងឲ្យក្រុមជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការជម្រុះពានរង្វាន់ AFC Asian Cup 2023 ដែលរូបគេបានរកគ្រាប់បាល់តាមស្មើ ជួយឲ្យក្រុមដែលដឹកនាំដោយលោក Keisuke Honda ក្នុងលទ្ធផលស្មើ ២-២ ទល់នឹងអាហ្វហ្គានីស្ថាន។ ជាមួយក្លិប សុខផេង បានឈ្នះជើងឯកលីគជាមួយ បឹងកេត និងភ្នំពេញក្រោន។ កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានចូលរួមវិសាខាក្នុងឆ្នាំ ២០១៨ ហើយបានក្លាយជាកីឡាករឆ្នើមរបស់ពួកគេតាំងពីពេលនោះមក ដោយបានជួយឱ្យក្លិបឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២ ឆ្នាំជាប់ៗគ្នា។ ខណៈពេលដែលកំពុងព្យាយាមចង់ឈ្នះពានរង្វាន់លីគកំពូលកម្ពុជា លើកទី ៣ ជាមួយវិសាខានោះ ជ័យជម្នះក្នុងពានរង្វាន់របស់ពួកគេបានធានាបាននូវការចូលរួមក្នុង AFC Cup ជាលើកដំបូង។
កីឡាករមកពីក្លិបក្នុងតំបន់អាស៊ានដទៃទៀតមានដូចជា កីឡាករ Ilija Spasojevic (របស់ក្លិប Bali United) ឥណ្ឌូនេស៊ី, កីឡាករ Nguyen Hoang Duc (របស់ក្លិប Viettel FC) វៀតណាម, កីឡាករ Ronald Ngah (របស់ក្លិប Kedah Darul Aman) ម៉ាឡេស៊ី និងកីឡាករ Boris Kopitovic (របស់ក្លិប Tampines Rovers) សិង្ហបុរី ដែលត្រូវបាន AFC លើយកមកនិយាយ។
សូមបញ្ជាក់ថា AFC Cup ២០២២ ប្រចាំតំបន់អាស៊ាន មាន ១១ ក្រុមចូលរួមប្រកួត បែងចែកចេញជា ៣ ពូល ក្នុងនោះពូល G មាន ក្លិប Kaya-Iloilo (ហ្វីលីពីន), Bali United (ឥណ្ឌូនេស៊ី), Kedah Darul Aman (ម៉ាឡេស៊ី) និងវិសាខា (កម្ពុជា)។ ពូល H រួមមាន Kauala Lumpour City (ម៉ាឡេស៊ី), Tampines Rovers (សិង្ហបុរី) និង PSM Maskassar (ឥណ្ឌូនេស៊ី)។ ដោយឡែកពូល I មាន Viettel FC (វៀតណាម), Hougang United (សិង្ហបុរី), ភ្នំពេញក្រោន (កម្ពុជា) និង Young Elephants (ឡាវ)។
មានតែក្រុមលេខ ១ ប្រចាំពូលទាំង ៣ ប៉ុណ្ណោះដែលបានកៅអីឡើងទៅវគ្គបន្ទាប់ ខណៈក្រុមលេខ ២ ល្អនឹងត្រូវជ្រើសរើសយកតែ ១ ក្រុម ក្នុងចំណោមពូលទាំង ៣៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ