Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ត្រៀម​ ទីតាំង​៣​ នៅ​ជាប់ព្រំដែន​កម្ពុជា​ថៃ​ សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ពលករ​ខ្មែរ​​ មកពី​ប្រទេសថៃ

បានផុស

នៅ

​ក្រោយពី​បាន​ដឹង​អំពី​ស្ថានភាព​កូ​វីដ​១៩​ កំពុង​ត្រូវ​បាន​រីក​រាលដាល​ឆ្លង​ដល់​សហគមន៍​ នៅ​ប្រទេស​ថៃ​ក្នុង​តំបន់​មួយ​ចំនួន​ អាជ្ញា​កម្ពុជា​ សម្រាប់​ខេត្ត​បាត់ដំបង​ ដែល​ជា​ខេត្ត​គោលដៅ​ផង​នោះ​ ក៏​ត្រូវ​បាន​រៀបចំ​ត្រៀម​ជាស្រេច​ចំពោះ​ពលករ​ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​ ហើយ​មាន​កន្លែង​សម្រាប់​អនុវត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ ដើម្បី​ការពារ​ជំងឺ​ជា​សកល​មួយ​នេះ ​ក្រោយពី​មានការ​ពិនិត្យ​ត្រឹមត្រូវ​ទៅលើ​ពលករ​ម្នាក់ៗ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ សឿ​ម ប៊ុន​រិ​ទ្ធ​ អភិបាលរង​ខេត្ត​បាត់ដំបង​ បាន​ឲ្យ​ដឹង​ថា ​សម្រាប់​ខេត្ត​បាត់ដំបង​អាជ្ញាធរ​ខេត្ត​បាន​រៀប​ចំ​បាន​កំណត់​យក​ទីកន្លែង​ចំនួន​៣​ នៅ​តាម​ស្រុក​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ ដើម្បី​អនុវត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​ពលករ​ខ្មែរ ​ដែល​ត្រូវ​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​ ក្នុង​នោះ​មាន​ទីតាំង​ចំនួន​២​ឋិត​ នៅ​ក្នុង​ស្រុក​កំរៀង​និង​មួយ​ទីតាំង​ទៀត​ឋិត​ នៅ​ក្នុង​ស្រុក​សំពៅ​លូន​។​

​សម្រាប់​ទីតាំង​ខាងលើ​ដោយ​ទី​១​ បាន​កំណត់​យក​ក្នុង​បរិវេណ​វិទ្យាល័យ​កំរៀង​មាន​ចំនួន​៤២​បន្ទប់​ ដោយ​ក្នុង​មួយ​បន្ទប់​អាច​ឲ្យ​ពលករ​សម្រាក​បាន​ចំនួន​១០​នាក់​ និង​ទីតាំង​ទី​២​ គឺ​ឋិត​នៅ​ក្នុង​មណ្ឌល​សុខភាព​ត្រាង ​មាន​គ្រែ​សម្រាក​ចំនួន​២០​គ្រែ​ ក្នុងស្រុក​កំ​រៀ​ ដែល​ជា​កន្លែង​អំណោយផល​ល្អ​សម្រាប់​គ្រប់គ្រង​លើ​ស្ថានភាព​នេះ ​ដោយ​សុវត្ថិភាព​ផង​ដែរ​។ ​ដោយឡែក​ទីតាំង​ទី​៣​ កំណត់​យក​បរិវេណ​សាលាបឋមសិក្សា​ជ្រៃ​សីមា​ ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន​​ដែល​មាន​ចំនួន​១០​បន្ទប់​ ដោយ​ក្នុង​មួយ​បន្ទប់​ បាន​រៀបចំ​ឲ្យ​បងប្អូន​ពលករ​សម្រាក​ធ្វើ​ច​ត្តា​ឡី​ស័ក ​បាន​ចំនួន​១០​នាក់​ផង​ដែរ​។

​តាម​ការ​បញ្ជាក់​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង​ បាន​ឲ្យ​ដឹង​ថា ​ចាប់​តាំង​ពី​អនុវត្តន៍​វិធានការ​ការពារ​ខាងលើ ​ក្រុមការងារ​ជំនាញ​កាលពី​ថ្ងៃ​ទី​២០ ​ខែ​ធ្នូ​ ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ​ បាន​បញ្ជូន​និង​ប្រគល់​ពលករ​ចំនួន​១៤​នាក់ ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ខ្នង​ផ្ទះ​រៀងៗ​ខ្លួន​និង​គិត​ត្រឹម​ម៉ោង​១២:០០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២១​ខែ​ធ្នូ​ ក៏បាន​បញ្ជូន​ពលករ​ខ្មែរ​ចំនួន​១៧​នាក់​បន្ថែម​ទៀត​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​ទីតាំង​ដែល​រដ្ឋ​បាលខេត្ត​បាន​ត្រៀម​ទុក​ខាងលើ​ផង​ដែរ​៕

អត្ថបទ៖ ​សៅ សារិទ្ធ

សូមចុចអាន៖ ​កម្លាំង​មេបញ្ជាការ​៣​ត្រៀម​ ដឹកជញ្ជូន​ពលករ ​ដែល​មកពី​ថៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​តាម​បន្ទាត់​ព្រំដែន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែបើកផ្លូវទៅស៊ីការ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ស្លាប់​៤០​នាក់ ក្រោយ​យោធាមីយ៉ាន់ម៉ាវាយប្រហារតាមអាកាសលើភូមិមួយកន្លែង

ព័ត៌មានជាតិ១៥ នាទីutes មុន

ព្រឹទ្ធសភានឹងកោះប្រជុំជាវិសាមញ្ញនាថ្ងៃទី១៤ មករា ដើម្បីអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អាមេរិក ខាត​បង់​ប្រហែល ៥៧​ពាន់​លាន​ដុល្លារ ព្រោះ​ភ្លើង​ឆេះ​ព្រៃនៅ LA

ព័ត៌មានជាតិ១៥ នាទីutes មុន

២០២៤ គ្រោះធម្មជាតិកើតឡើងជាង ១ ពាន់លើក មានមនុស្សស្លាប់-របួស ជាង ២ រយនាក់ និងប៉ះពាល់ផ្ទះជាង ៦ ពាន់ខ្នង

ព័ត៌មានជាតិ១៥ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

ព័ត៌មានជាតិ២១ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

នយោបាយ២០ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

នយោបាយ២៤ ម៉ោង មុន

រដ្ឋាភិបាលកំពុងរៀបចំច្បាប់ដាក់ក្រុមជ្រុលនិយមចង់ផ្ដួលរំលំរដ្ឋាភិបាលជាពួកភេវករ

Sokha Hotels

ព័ត៌មានពេញនិយម