Connect with us

KPT+

មូលហេតុជនជាតិជប៉ុនសម័យមុន និយមធ្មេញខ្មៅស្ទើរតែគ្រប់គ្នា

បានផុស

នៅ

ប្រពៃណី Ohaguro ជាទំនៀមទម្លាប់របស់ជនជាតិជប៉ុន ដែលនិយមធ្វើធ្មេញឱ្យខ្មៅ អស់ជាច្រើនសតវត្សរ៍មកហើយ ព្រោះគេចាត់ទុកវាជា​ស្តង់ដារ​សម្រស់ គួរឱ្យបេតី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងប្រទេសជប៉ុន ការធ្វើធ្មេញខ្មៅត្រូវបានរកឃើញដំបូងបំផុតនៅដើមសម័យ Kofun ចន្លោះឆ្នាំ ៣០០ ទៅ ៥៣៨។ សាកសពរបស់មនុស្សដែលជីកបានពីសម័យនោះ ឬគេហៅថា haniwa ត្រូវគេរកឃើញដានធ្មេញខ្មៅពីឆ្អឹងរបស់ពួកគេ។

យោងតាមឯកសារប្រវត្តិសាស្ត្រ​ ហេតុផលចម្បងមួយដែលជនជាតិជប៉ុនជំនាន់មុនប្រកាន់ប្រពៃណី Ohaguro ដោយសារគេចាត់ទុកវាជាភាពស្រស់ស្អាតបំផុត ដូច្នេះហើយទើបបានជាមនុស្សសម័យមុននិយមធ្វើធ្មេញសឹងគ្រប់គ្នា មិនថាស្រីឬប្រុសនោះទេ។

ពួកជំទង់ប្រុសស្រី ដែលភាគច្រើនមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ តែងលាបពណ៌ធ្មេញឱ្យខ្មៅ ដើម្បីបង្ហាញថាពួកគេបានក្លាយជាមនុស្សពេញវ័យ ឬបង្ហាញពីភាពចាស់ទុំ។ ហើយនៅចុងសម័យ Heian កំលុងឆ្នាំ ៧៩៤ ដល់ ១១៨៥ ប្រពៃណី Ohaguro ត្រូវបានកូនៗរបស់ពួកអភិជនដែលពេញវ័យនិយមធ្វើតាមដែរ។

លុះក្នុងអំឡុងសម័យ Edo របស់ប្រទេសជប៉ុន ចន្លោះឆ្នាំ ១៦០៣ ដល់ ១៨៦៨ ប្រពៃណី Ohaguro ត្រូវបានធ្វើឡើងតៗគ្នាដោយស្ត្រីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ប៉ុន្តែមិនទាំងអស់នោះទេ។

មកដល់ឆ្នាំ ១៨៧០ ប្រពៃណី Ohaguro ត្រូវបានហាមឃាត់ដោយរដ្ឋាភិបាល Meiji ហើយសិល្បៈនៃការលាបពណ៌ខ្មៅលើធ្មេញ ត្រូវបានបំបាត់ចោលស្ទើរតែទាំងស្រុង។ សព្វថ្ងៃនេះ គេអាចមើលឃើញមនុស្សធ្មេញនៅតែក្នុងរោងកុន ឬភាពយន្ត ក្នុងទីក្រុងតូក្យូប៉ុណ្ណោះ។

តាមពិត Ohaguro មិនត្រឹមតែមានប្រជាប្រិយភាពនៅក្នុងជប៉ុនប៉ុណ្ណោះទេ សូម្បីប្រទេសនៅអាស៊ីដូចជា ចិន ថៃ ឡាវ ឬវៀតណាម ស្ត្រី និងបុរសសម័យមុន ក៏និយមធ្វើធ្មេញខ្មៅផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ធ្មេញច្រពើស ជាស្ដង់ដារស្រីស្អាតរបស់នារីជប៉ុន

ចុចអាន៖ អបិយជំនឿជនជាតិជប៉ុនគួរឱ្យចាប់អារម្មណ៍ គ្រប់គ្នាទំនងមិនទាន់ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១៩ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២៣ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៥០ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច១ ម៉ោង មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

Sokha Hotels

ព័ត៌មានពេញនិយម