Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​ខេត្តឧត្ដរមានជ័យ រៀបចំ​ពិធី​អបអរ​សារ​ទរ​ខួប​លើក​ទី​១៥ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១ មិថុនា ២០២២

បានផុស

នៅ

ឧត្ដរមានជ័យ ៖ នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​ខេត្តឧត្ដរមានជ័យ បានរៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១ មិថុនា ២០២២ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​ខេត្តឧត្ដរមានជ័យ និង​ឯកឧត្តម សុី ប្រា​សិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នៅ​សាល​ភោជនីយដ្ឋាន​វណ្ណ​ការ​ការ ស្ថិតក្នុង​ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​នេះដែរ​មានការ​អញ្ជើញ​ចូលរួម​ពី​៖ ឯកឧត្តម គណ​:​ប្រតិភូ​អមដំណើរ ឯកឧត្តម អភិបាលរង នៃ​គណៈ​ភិ​បាល​ខេត្ត លោក​ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​ខេត្តឧត្ដរមានជ័យ លោក​ប្រធាន​-​អនុប្រធាន​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន ស្រុក​-​ក្រុង លោក​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន ស្រុក​-​ក្រុង ទាំង​៥ លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​២៤ និង​សមាជិកសមាគម​អតីតយុទ្ធជន​មកពី​តាម​បណ្ដា​ស្រុក​-​ក្រុង​ទាំង​៥ ចំនួន​៣០០​នាក់។

នៅ​ក្នុង​ឱកាស​នោះ អភិបាលខេត្ត ក៏បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ឧបត្ថម្ភ​ជូន​ដល់ អ៊ុ ពូ មីង បងប្អូន​អតីត​យុទ្ធជន​ខេត្តឧត្ដរមានជ័យ​ទាំង​៣០០​នាក់ នូវ អង្ករ​២៥​គីឡូ​ចំនួន​០១​បេ មី​ចំនួន​០១ កេះ ត្រីខ​ចំនួន​១​យួរ និង​ថវិកា ៥០០០០ រៀល ផងដែរ។

ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥ ទិវា​អតីតយុទ្ធជន​កម្ពុជា​ខេត្តឧត្ដរមានជ័យ ២១ មិថុនា ២០២២ ដែល​បាន​ប្រព្រឹត្ត​នា​ឱកាស​ដ៏​មាន​តម្លៃ​វិសេសវិសាល​នេះ គឺធ្វើឡើង​ដើម្បី​ផ្ដល់​កិ​ត្ដិ​យស​ដ៏​ស័ក្តិសម​ចំពោះ​ការ​រំឭក​អំពី​វីរភាព នៃ ស្មារតី​តស៊ូ​ដ៏​អង់អាច​ក្លាហាន និង​ពលិកម្ម​ដ៏​ស្មោះស្ម័គ្រ​របស់ អ៊ុ ពូ មីង បងប្អូន​អតីតយុទ្ធជន​កម្ពុជា ដើម្បី​បុព្វហេតុ​ជាតិ​មាតុ ភូមិ និង​ជា​គំរូ​វីរភាព​ស្នេហា​ជាតិ​ដ៏​ឧ​ត្តុ​ង​ឧត្ដម ព្រមទាំង​ជា​គុណបំណាច់​ដ៏​ធំធេង ដែល​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រជាតិ ហើយ​ត្រូវបាន​កំណត់​យក​ថ្ងៃទី​២១ ខែមិថុនា ជា​ទិវា​អតីតយុទ្ធជន​កម្ពុជា ដែល​ត្រូវបាន​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ៕

ដោយ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម