ព័ត៌មានអន្ដរជាតិ
លោក ស៊ី ថ្កោលទោស បស្ចិមប្រទេស ចំពោះការដាក់ទណ្ឌកម្ម រុស្ស៊ី (មានវីដេអូ)
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃពុធទី២២ខែមិថុនា បានរិះគន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចំពោះការដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញការលុកលុយនៅអ៊ុយក្រែន ដោយលោកនិយាយថា ការធ្វើដូច្នេះ នឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញទេ។
លោកបានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលបើកវេទិកាធុរកិច្ច BRICS ដែលជាកិច្ចប្រជុំរបស់រដ្ឋាភិបាលនៃប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ កិច្ចប្រជុំធុរកិច្ចនេះធ្វើឡើង មុនកិច្ចប្រជុំកំពូលបឋមនៃបណ្តាប្រទេស BRICS ដែលរៀបចំនៅទីក្រុងប៉េកាំងក្នុងឆ្នាំនេះ។
យោងតាមទីភ្នាក់ងារ Anadolu, លោក ស៊ី បាននិយាយថា “ការយកសេដ្ឋកិច្ចពិភពលោកធ្វើជារឿងនយោបាយ ហើយប្រែក្លាយវាទៅជាឧបករណ៍ ឬអាវុធដើម្បីដាក់ទណ្ឌកម្មដោយចេតនា លើបុគ្គលនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងរូបិយវត្ថុអន្តរជាតិ, វានឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជាអ្នកដ៏ទៃ ហើយបង្កភាពរងទុក្ខវេទនា”។
លោកបន្តថា ការប្រឈមមុខដាក់គ្នាបែបនេះ មិននាំមកនូវសន្តិភាព ឬស្ថិរភាពទេ ប៉ុន្តែបែរជាបង្កើតជម្លោះ និងសង្គ្រាមថែមទៀតទៅវិញ។
វិបត្តិអ៊ុយក្រែន គឺជាការដាស់តឿនមួយផ្សេងទៀតសម្រាប់ទាំងអស់គ្នានៅក្នុងពិភពលោក។ វារំឭកយើងថា ជំនឿងងឹតងងុលលើអ្វីដែលគេហៅថា “ទីតាំងនៃកម្លាំង” និងការព្យាយាមពង្រីកសម្ព័ន្ធភាពយោធា និងស្វែងរកសន្តិសុខតែម្ខាង វានឹងធ្វើឲ្យខ្លួនឯងធ្លាក់ចូលទៅក្នុងបញ្ហាសន្តិសុខ។
គួរបញ្ជាក់ថា ប្រទេសចិនបានបដិសេធ ចូលរួមជាមួយសហភាពអឺរ៉ុប និងប្រទេសដទៃទៀតនៅទូទាំងពិភពលោក ក្នុងការដាក់ទណ្ឌកម្មរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែនដែល ចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ។
ក្នុងអំឡុងការហៅទូរស័ព្ទកាលពីសប្តាហ៍មុន លោក ស៊ី បានប្រាប់លោក ពូទីន ថា ទីក្រុងប៉េកាំងគាំទ្រផលប្រយោជន៍អធិបតេយ្យភាព និងសន្តិសុខរបស់រុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ UPI
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២៣ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ