Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ផ្ដល់ប្រាក់ខែថ្មីឲ្យទាហានដែលកំពុងប្រយុទ្ធនៅ អ៊ុយក្រែន

បានផុស

នៅ

យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា ប្រទេសរុស្ស៊ីកំពុងផ្តល់ប្រាក់បៀវត្សរ៍ចំនួន ៤,០០០ ដុល្លារក្នុងមួយខែដល់ទាហានរុស្ស៊ីសម្រាប់ការប្រយុទ្ធនៅអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកសារព័ត៌មាន The Wall Street Journal ក៏បានឲ្យដឹងដែរថា យោធាបានដំឡើងប្រាក់បៀវត្សរ៍នេះសម្រាប់ទាហានជាប់កិច្ចសន្យា បន្ទាប់ពីបំពេញកាកត្វកិច្ចពេញលេញដូចជា បំផ្លាញយន្តហោះ និងរថក្រោះរបស់សត្រូវជាដើម ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ៊ុយក្រែនបាននិយាយកាលពីចុងសប្តាហ៍មុនថា រុស្ស៊ីក៏បានបញ្ជូនទាហានបម្រុងទាំងនោះទៅកាន់ភាគខាងកើតអ៊ុយក្រែនដើម្បីពង្រឹងទីតាំងរបស់ខ្លួន និងបំបែកភាពជាប់គាំង ។

ទន្ទឹមនោះ វាក៏កើតឡើង ស្របពេលដែលកងកម្លាំងរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបង្វែរការលុកលុយរបស់ពួកគេដោយផ្តោតលើភាគខាងកើតអ៊ុយក្រែនវិញ បន្ទាប់ពីយោធារុស្ស៊ីបរាជ័យក្នុងការដណ្តើមយកទីក្រុងកៀវក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ក្រោយការលុកលុយកាលពីចុងខែកុម្ភៈ ។

ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក រុស្ស៊ីបាននិងកំពុងធ្វើប្រតិបត្តិការយោធាពិសេសមួយដើម្បីកម្ទេច និងកម្ចាត់តំបន់គ្មានយោធាអ៊ុយក្រែន ខណៈលោក ពូទីន បាននិយាយថា គោលដៅនៃប្រតិបត្តិការនេះគឺ “ការការពារមនុស្សដែលត្រូវបានទទួលរងនូវការរំលោភបំពាន និងការប្រល័យពូជសាសន៍ដោយទីក្រុងកៀវអស់រយៈពេល ៨ ឆ្នាំកន្លងមកនេះ ក៏ដូចជាការរំដោះតំបន់ Donbass ទាំងស្រុងផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Business Insider

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម