Connect with us

កីឡា

ត្រៀម​​ស៊ីហ្គេម​ សម្តេច​​តេជោ​ ហ៊ុន​ សែន​ ​គាំទ្រ​​ឲ្យ​បង្ហាត់​​ល្បុក្កតោ​​ដល់​​​​អត្តពលិក​ឥណ្ឌូនេស៊ី

បានផុស

នៅ

សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​គាំទ្រ​ឲ្យ​មាន​ការ​បង្ហាត់​ក្បាច់​គុន​បុរាណ​ខ្មែរ«ល្បុក្កតោ»​ដល់​អត្តពលិក​ឥណ្ឌូណេស៊ី នៅ​​ពេល​​សម្តេច​តេជោ​បានទទួលជួបពិភាក្សាការងារជាមួយ  ឯកឧត្តម ប្រាបូវ៉ូ  ស៊ូប៊ីអានតូ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិឥណ្ឌូនេស៊ី និង​ជាប្រធាន​សហព័ន្ធ​កីឡា​បញ្ចសីលាអន្តរជាតិ​ កាល​ពី ​រសៀល​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ ​នៅ​វិមាន​សន្តិភាព។

ឯកឧត្តម ប្រាបូវ៉ូ និង​សម្តេច​តេជោ ហ៊ុន សែន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ប្រាបូវ៉ូ ក៏បានជួបពិភាក្សាជាមួយ​ប្រធាន​គណៈកម្មការជាតិអូឡាំពិកកម្ពុជា​ (NOCC) និង​ចុះអនុស្សរណៈយោគយល់គ្នា ក្នុងការបង្ហាត់កីឡាបញ្ចសីលាដល់កម្ពុជា ហើយ​កម្ពុជា​​នឹង​បង្ហាត់កីឡាល្បុក្កតោដល់ឥណ្ឌូណេស៊ី​វិញ​។ ក្នុងន័យនេះ ឯកឧត្តម ប្រាបូវ៉ូ សូមគោរពសុំការគាំទ្រពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី ​ដែល​បង្ហាត់ក្បាច់គុន​បញ្ចសីលាដល់​អត្តពលិក​កម្ពុជា។ សម្តេចតេជោ​ក៏បានគាំទ្រចំពោះការបង្ហាត់ក្បាច់​គុន​ល្បុក្កតោ​ជូនដល់​អត្តពលិក​ឥណ្ឌូនេស៊ី ផងដែរ។

សម្តេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម ប្រាបូវ៉ូ 

នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត​ក្នុង​ការ​ពង្រីក និង​ផ្សព្វផ្សាយ​ក្បាច់​គុន​ល្បុក្កតោ​ទៅ​កាន់​ប្រទេស​ផ្សេង ជា​ពិសេស​ក្នុង​តំបន់​អាស៊ាន ស្រប​ពេល​​​ក្បាច់​គុន​បុរាណ​ខ្មែរ​នេះ​នឹង​មាន​វត្តមាន​​ដាក់​ឲ្យ​​ប្រកួត​ជា​ផ្លូវ​ការ​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៥ វិនាទី មុន

សម្តេចធិបតី ហៅអ្នកវិភាគនៅក្រៅប្រទេសថា«អ្នកវិភាគជើង១០ភ្នែក៣» និងហៅលោក សម រង្ស៊ី ថា«ទណ្ឌិតជើង១០ភ្នែក៥»

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ឥណ្ឌូណេស៊ីចង់ជំរុញ​ការអភិវឌ្ឍឧស្សាហកម្ម​ហ្គាសក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល

កីឡា១៩ នាទីutes មុន

នារី​២​រូប​ចូល​រួម​ប្រកួត Frenzy Freestyle ឈាន​ដល់​វគ្គ១/៨​ផ្តាច់​ព្រ័ត្រ

ជីវិតកម្សាន្ដ២២ នាទីutes មុន

អ៊ឹម សុគន្ធា អង្វរសុំចិត្តអ្នកបើកលើដងផ្លូវ បើកបរដោយប្រុងប្រយ័ត្ន អាណិតអាយុជីវិតអ្នកដទៃ

ព័ត៌មានជាតិ៣៥ នាទីutes មុន

រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជនតាមរយៈលើកកម្ពស់ជីវភាព និងផ្តល់កិត្តិយស

Sokha Hotels

ព័ត៌មានពេញនិយម