សន្តិសុខសង្គម
វាយប្លន់ជនបរទេសយកគ្រឿងអលង្ការនិងលុយសរុបប្រហែល១០ម៉ឺនដុល្លារ នៅសួនច្បារមាត់ទន្លេ
ជនបរទេសជាជនជាតិជប៉ុនម្នាក់ ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពវាយប្លន់យកគ្រឿងអលង្ការ និងប្រាក់មួយចំនួនសរុបប្រហែល១០ម៉ឺនដុល្លារ តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានម្នាក់យកទៅសួរនាំ។
ករណីវាយប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចសួនច្បារមាត់ទន្លេ តាមបណ្ដោយមហាវិថីព្រះស៉ីសុវត្ថិ កែងផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះជាបុរសជនជាតិជប៉ុន មិនទាន់ស្គាល់អត្តសញ្ញាណ មានវ័យជាង៣០ឆ្នាំ បាត់បង់ទ្រព្យសម្បត្តិរួមមាន ខ្សែកពេជ្រ០១ខ្សែ នាឡិកាមួយខ្សែ ចិញ្ចៀនពេជ្រ ០១វង់ និងលុយមួយចំនួន។ ជនរងគ្រោះប្រាប់ថា ខ្សែកមានតម្លែជិត០៦ម៉ឺនដុល្លារ ឯនាឡិកាមាស ដាំពេជ្រ ម៉ាកRolex តម្លៃជាង០៤ម៉ឺនដុល្លារ។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការដ្ឋានគរបាលខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា នេះថា ពិតជាមានករណីនេះពិតប្រាកដមែន ដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពមានគ្នាពីរនាក់ តែត្រូវបានឃាត់ខ្លួនម្នាក់ហើយ និងកំពុងសួរនាំដើម្បីស្រាវជ្រាវរកបក្ខពួកម្នាក់ទៀត។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានបន្ថែមថា ចំពោះសម្ភារៈបាត់បង់ គឺបាត់ខ្សែកមួយខ្សែ តែលោកមិនបានបញ្ជាក់លំអិតនៅឡើយទេរឿងតម្លៃ ដោយលោកបានបញ្ជាក់ថា រង់ចាំការស្រាវជ្រាវឲ្យលំអិតសិន៕
អត្ថបទ ៖ សុខុម
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២០ ម៉ោង ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
តារាចម្រៀងម្នាក់ស្លាប់ ក្រោយចូលម៉ាស្សា៣ដងនៅហាងមួយក្នុងប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ