Connect with us

ព័ត៌មានជាតិ

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ មានបំណងចាប់ដៃគូសហការជាមួយកម្ពុជា ឱ្យកាន់តែឆាប់រហ័ស

បានផុស

នៅ

ប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ដឹកនាំដោយ លោក Sylvain Adoue អនុប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន SCA បានបង្ហាញគោលបំណងចង់ចាប់ដៃគូរសហការជាមួយកម្ពុជាឱ្យបានកាន់តែឆាប់រហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ថ្លែងបែបនេះ នៅក្នុងជំនួបសម្ដែងការគួរសម ជាមួយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រធាន និងអនុប្រធានមន្ទីរជំនាញ ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍថ្មីៗរបស់ខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

លោក Sylvain Adoue អនុប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន SCA និងក្រុមការងារអ្នកជំនាញ IFC បានថ្លែងអំណរគុណលោកអភិបាលរងខេត្តព្រះសីហនុ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសម និងស្វែងយល់ឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ដោយសាររយៈពេលពីរឆ្នាំកន្លងមកនេះ យើងមានការប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ធ្វើឱ្យរាំងស្ទះដំណើរការចង្វាក់ផលិតកម្ម ក៏ដូចជាការអភិវឌ្ឍន៍ផ្សេងៗទៀត។

លោក Sylvain Adoue សង្ឃឹមថាក្រោយពីចប់កូវីដ IFC និង កម្ពុជា នឹងចាប់ដៃគូរសហការឱ្យបានឆាប់រហ័សតាមអ្វីដែលយើងអាចធ្វើទៅបាន។ តាមរយៈកិច្ចសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ យើងនឹងមានឱកាសពិភាក្សាការងារជាច្រើនទៀតនៅពេលខាងមុខ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងលោកអភិបាលខេត្ត បានជម្រាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ ការអភិវឌ្ឍសេដ្ឋកិច្ចលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិ-ឧ្សាហកម្ម សំណង់ អចលនទ្រព្យ និងកំពង់ផែទឹកជ្រៅ។ ខេត្តព្រះសីហនុ ជាខេត្តមាត់ច្រក ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់វែងជាងគេក្នុងទូទាំងប្រទេសដែលមានប្រវែង ៣ ៤០០ ម៉ែត្រ មានកំពង់ផែសមុទ្រអន្តរជាតិ មានផ្លូវដែក និងជាពិសេសមានផ្លូវល្បឿនលឿនដែលមានប្រវែង ១៩០ គីឡូម៉ែត្រតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ។

ដោយឡែកការវិនិយោគរបស់ក្រុមហ៊ុន AEON MALL Cambodia LOGIPLUS Co,LDT សាងសង់ឃ្លាំងស្តុបទំនិញលើផ្ទៃដី ៣ ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ បានបង្ហាញពីការតភ្ជាប់នៃការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងការជឿជាក់របស់ក្រុមហ៊ុនអន្តរជាតិលើសុខសន្តិភាពរបស់ប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ខេត្តព្រះសីហនុជាតំបន់ប៉ូលអភិវឌ្ឍជាតិមួយដ៏សំខាន់នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលរាជរដ្ឋាភិបាល បានកំណត់ក្នុងផែនការរៀបចំដែនដីចក្ខុវិស័យឆ្នាំ២០៣០។ ការអភិវឌ្ឍខេត្កព្រះសីហនុនឹងធ្វើឡើងប្រកបដោយចីរភាព តាមរយៈការប្រែក្លាយទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបច្ចេកទេសទំនើប ដែលមានសុខដុមនីយកម្មជាមួយបរិស្ថានរស់នៅល្អប្រសើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម