Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ គ្រោងលក់អគ្គិសនីរាប់ពាន់មេហ្គាវ៉ាត់ឲ្យប្រទេស ៣ នៅអាស៊ាន រួមទាំង កម្ពុជា ផងដែរ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែឡាវបានរាយការណ៍ចំពោះអង្គប្រជុំរដ្ឋសភាជាតិកាលពីថ្ងៃទី២០ ខែមិថុនាថា ឡាវគ្រោងនឹងលក់អគ្គិសនីចំនួន ៨,១៤៨ មេហ្គាវ៉ាត់ទៅប្រទេសវៀតណាម និង ៦,០០០ មេហ្គាវ៉ាត់ឲ្យកម្ពុជាក្នុងឆ្នាំ ២០៣០ ខណៈ ៣៥ មេហ្គាវ៉ាត់ទៅមីយ៉ាន់ម៉ានៅឆ្នាំនេះ ហើយគ្រោងពង្រីកបណ្តាញបញ្ជូនទៅកាន់ប្រទេសចិនពីទំហំបច្ចុប្បន្ន ១១៥ គីឡូវ៉ាត់ ទៅ ៥០០ គីឡូវ៉ាត់ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នានេះ លោក ដាវង់ ផនកែវ រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែឡាវក៏បានប្រាប់អង្គប្រជុំរដ្ឋសភាជាតិផងដែរស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអគ្គិសនីរវាងឡាវ និងកម្ពុជាថា បច្ចុប្បន្នឡាវ​បាន​លក់​អគ្គិសនីឲ្យ​កម្ពុជា​ចំនួន ៤៤៥ មេហ្គាវ៉ាត់​រួច​ហើយ ហើយ​យោង​តាម​ផែនការ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរកំណត់​ថា ឡាវ​នឹង​លក់​អគ្គិសនីឲ្យ​កម្ពុជា​បាន​ជាង ៦០០០ ​មេហ្គាវ៉ាត់នា​ឆ្នាំ ២០៣០ ។

ស្របពេលជាមួយនេះ ប្រទេសឡាវ និងកម្ពុជា ក៏មានកិច្ចព្រមព្រៀងសហប្រតិបត្តិការថាមពលជាច្រើនផងដែររួមមាន កិច្ចព្រមព្រៀងទិញថាមពលរវាងអគ្គីសនីឡាវជាមួយទំនប់វារីអគ្គិសនីដនសាហុង ដោយកិច្ចសន្យាលដំបូងមានទំហំ ១៩៥ មេហ្គាវ៉ាត់ និងកិច្ចសន្យាទី ២ ក្នុងទំហំ ៥០០ មេហ្គាវ៉ាត់ ។

បន្ថែមពីនេះក៏មានកិច្ចព្រមព្រៀងទិញថាមពលរវាងឡាវ និងក្រុមហ៊ុនអ្នកអភិវឌ្ឍន៍រោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្ម Laman កម្លាំង ៦០០ មេហ្គាវ៉ាត់ និងកិច្ចព្រមព្រៀងទិញថាមពលរវាងឡាវ និងក្រុមហ៊ុនអ្នកអភិវឌ្ឍន៍រោងចក្រថាមពលធ្យូងថ្ម Kalum ក្នុងកម្លាំង ១,៨០០ មេហ្គាវ៉ាត់ទៀត ។

ចំណែកកិច្ចសហប្រតិបត្តិការលើវិស័យអគ្គិសនីជាមួយវៀតណាមវិញ គោលដៅនៅឆ្នាំ២០៣០ ឡាវនឹងលក់អគ្គិសនី ទំហំ ៨,១៤៨ មេហ្គាវ៉ាត់ទៅឲ្យវៀតណាម ហើយបច្ចុប្បន្នមានគម្រោងចំនួន ២៥ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថាមពលជាមួយអាជ្ញាធរអគ្គិសនីវៀតណាម ដែលមានសមត្ថភាពដំឡើងសរុប ២,១៨០ មេហ្គាវ៉ាត់ ។

ដោយឡែកកិច្ចសហប្រតិបត្តិការជាមួយមីយ៉ាន់ម៉ា បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ថាមពល និង​រ៉ែឡាវនិយាយថា នាពេលបច្ចុប្បន្ននេះឡាវបានលក់អគ្គីសនីទៅឲ្យមីយ៉ាន់ម៉ាក្នុងទំហំ ៥ មេហ្គាវ៉ាត់ ខណៈក្នុងឆ្នាំនេះវិញ ឡាវនឹងបញ្ជូនបន្ថែមឲ្យបាន ៣០ ទៅ ៣៥ មេហ្គាវ៉ាត់ទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ MGR Online

ចុចអាន ៖ ឡាវ ឲ្យមនុស្សម្នាក់ប្ដូរប្រាក់បានតែ ១០០ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម