ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច ចុះកិច្ចព្រមព្រៀងជាមួយអង្គការចំនួន ១២បន្ថែមទៀត លើកម្មវិធីជួយជនងាយរងគ្រោះតាមមូលដ្ឋាន
លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងស.អ.យ តំណាងដ៏ខ្ពង់ខ្ពស់លោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងកម្មវិធីបន្ត រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់ឆ្នាំ ២០២២-២០២៥ ជាមួយនឹងអង្គការចំនួន ១២បន្ថែមទៀត នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២។
ក្នុងនាម លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក តូច ចាន់នី បានថ្លែងថា ក្រសួងសង្គមកិច្ច បានសម្រេចចុះកិច្ចព្រមព្រៀង ជាមួយអង្គការចំនួន ១២លើគម្រោងកម្មវិធីបន្ត ផ្នែកមនុស្សធម៌ និងជួយដល់ជនងាយរងគ្រោះ ការពារកុមារ ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាពជាដើម ដើម្បីឲ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ពិតៗ តាមមូលដ្ឋានដែលពួកគាត់រស់នៅតែម្ដង ស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀង រវាងក្រសួងសង្គកិច្ចជាមួយអង្គការចំនួន ១២ សម្រាប់ឆ្នាំ ២០២២-២០២៥ ជាមួយនឹងអង្គការចំនួន ១២ រួមមាន ១-អង្គការSave the Children។ ២-សមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ។ ៣-អង្គការទីកន្លែងអាស៊ីហ្សា។ ៤-អង្គការទាំងអស់គ្នាដើម្បីកម្ពុជា។ ៥-អង្គការ Project Change International។ ៦-អង្គការកុមារពិភពលោក ។ ៧-អង្គការដើម្បីអនាគតកុមារជនបទ។ ៨-អង្គការហ៊ីសឆាលអន្ដរជាតិ។ ៩-អង្គការក្រុមជុំនុំដំណឹងល្អពោរពេញកម្ពុជា។ ១០-អង្គការបេសកកម្ម ស៊ីនដ សម្រាប់កម្ពុជា។ ១១-អង្គការជីបូឌា មិត្តកុមារកម្ពុជានិង។ ១២-អង្គការអូអាយស៊ីកម្ពុជា(OIC)។
ក្នុងពិធីនោះដែរ ក៏មានការចូលរួមពីលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) លោក លោកស្រីប្រធាននាយកដ្ឋាន លោក លោកស្រីតំណាងអង្គការ និងលោក លោកស្រីតំណាងមន្ទីរស.អ.យ. រាជធានីភ្នំពេញ និងតំណាងមកពីមន្ទីរស.អ.យ. ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និង ខេត្តកំពត ផងដែរ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ