Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែតានតឹង! នាវាចម្បាំងរុស្ស៊ី និងចិន ត្រូវគេប្រទះឃើញ នៅជិតប្រទេស ជប៉ុន

បានផុស

នៅ

នាវាចម្បាំងរុស្ស៊ី និងចិនត្រូវបានគេប្រទះឃើញ នៅជិតប្រទេសជប៉ុនក្នុងសប្តាហ៍នេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងលើបញ្ហាអ៊ុយក្រែន និងតៃវ៉ាន់។

នាវាចម្បាំងរុស្ស៊ីចំនួន៥គ្រឿង ដឹកនាំដោយនាវាពិឃាតប្រឆាំងនាវាមុជទឹក ត្រូវបានកងកម្លាំងជប៉ុន មើលឃើញនៅច្រកសមុទ្រ Tsushima ដែលពុះចែកប្រទេសជប៉ុន ពីកូរ៉េខាងត្បូង។

កងនាវាមួយក្រុមនេះ បានស្ថិតនៅក្បែរកោះជប៉ុនអស់រយៈពេលមួយសប្តាហ៍មកហើយ ដោយបន្លាស់ទីពីកោះហុកកៃដូនៅភាគខាងជើង​ ឆ្ពោះទៅកោះអូគីណាវ៉ានៅភាគខាងត្បូង។

ដោយឡែក នាវាចម្បាំងចិនចំនួន ២គ្រឿង និងកប៉ាល់ផ្គត់ផ្គង់មួយគ្រឿង ក៏ត្រូវបានគេឃើញផងដែរកាលពីម្សិលមិញ នៅកោះ Izu ដែលមានចម្ងាយ ៣០០ ម៉ាយល៍ពីភាគខាងត្បូង ទីក្រុងតូក្យូ។

ទូរទស្សន៍ CNN បានរាយការណ៍ថា នាវាមួយគ្រឿងទំនងជានាវាពិឃាតនាំផ្លូវមីស៊ីល Lhasa Type-55 ដែលជានាវាលើផ្ទៃទឹកដ៏មានឥទ្ធិពលបំផុតមួយ របស់ប្រទេសចិន។

លោក James Brown សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Temple ក្នុងទីក្រុងតូក្យូ បាននិយាយថា “នេះគឺជាការបង្ហាញពីកម្លាំងជាក់ស្តែងពីសំណាក់ប្រទេសរុស្ស៊ី និងចិន”។

សកម្មភាព​ទាំងនេះ​គឺជា​កង្វល់​ដ៏​ធំ​សម្រាប់​ប្រទេស​ជប៉ុន​។ ការ​តាម​ដាន​ចលនា​របស់​កង​កម្លាំង​យោធា​រុស្ស៊ី និង​ចិន គឺ​ជា​ភាព​តានតឹង​មួយ ​របស់​កងកម្លាំង​ស្វ័យ​ការពារ​របស់​ជប៉ុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អាមេរិក គំរាមរុស្ស៊ី បើហ៊ានវាយប្រហារ លីទុយអានី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម