ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តព្រះវិហារ ជួសជុល ថែទាំ ផ្លូវក្រាលគ្រួសក្រហម តាមផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃ ប្រវែងជិត១០គីឡូម៉ែត្រ
ភ្នំពេញ ៖ កំណាត់ផ្លូវខេត្តលេខ២PVH១ ប្រវែងជិត១០គីឡូម៉ែត្រ ដែលជា ផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ដែលរងការខូចខាតដោយកន្លែង ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារធ្វេីការជួសជុល ថែទាំឡើងវិញ ។

លោក សំ លាងទ្រី ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការ ជួសជុល ថែទាំ លើកំណាត់ផ្លូវខេត្តលេខ២PVH១ ប្រវែង ៩,៥០គីឡូម៉ែត្រ ចាប់ពីភូមិបង្គោលប្រាំបី ដល់ ភូមិអង្គ្រង ឃុំស្រអែម ស្រុកជាំក្សាន្ត ដោយធ្វើការថែមដីល្បាយថ្ម កៀរសម្រួល ស្រោចទឹក កិនបង្ហាប់។

លោកបញ្ជាក់ថា កំណាត់ផ្លូវខេត្តលេខ2PVH1 ដែលក្រុមការងារកំពុងធ្វើការ ជួសជុល ថែទាំ នៅពេលនេះ គឺជាប្រភេទផ្លូវក្រាលគ្រួសក្រហម តាមផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃ ជាផ្លូវដែលមានសារ:សំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗ ពិសេសជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់កងទ័ពថែមទៀតផង។

លោក សំ លាងទ្រី សូមបងប្អូនបើកបរដោយប្រុងប្រយ័ត្ន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជៀសវាងការកើតឡើងនូវករណីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕
ដោយ ៖ ស្រីរ័ត្ន







-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?