Connect with us

ព័ត៌មានអន្ដរជាតិ

EU ផ្តល់ឋានៈ បេក្ខជនសហភាពអឺរ៉ុប ដល់អ៊ុយក្រែន ជាផ្លូវការ (មានវីដេអូ)

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែមិថុនា សភាអ៊ឺរ៉ុបបានបោះឆ្នោត ផ្តល់ឋានៈជាបេក្ខជនសហភាពអឺរ៉ុប ដល់អ៊ុយក្រែន ខណៈការប្រយុទ្ធ ក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមួយនេះនៅតែបន្ត, បួនខែបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។

ក្នុងចំណោមសំឡេងឆ្នោត៥៨៨, មាន៥២៩សំឡេង បានគាំទ្រសេចក្តីសម្រេច ខណៈមានតែ ៤៥សំឡេងប៉ុណ្ណោះដែលប្រឆាំង។ ទន្ទឹមនោះ អ្នកនយោបាយក៏បានអនុម័តបេក្ខភាព EU សម្រាប់ប្រទេសហ្សកហ្ស៊ី និងម៉ុលដូវ៉ាផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយ សភាបានអំពាវនាវឲ្យ “ប្រមុខរដ្ឋ ឬរដ្ឋាភិបាលទាំងអស់ ផ្តល់ឋានៈជាបេក្ខជន EU ដល់អ៊ុយក្រែន និងសាធារណរដ្ឋម៉ុលដាវី ដោយកុំបង្អង់យូរ។

ប្រធានសភាអ៊ុយក្រែន បានថ្លែងអំណរគុណចំពោះសមាជិកសភាអឺរ៉ុប សម្រាប់ការបោះឆ្នោតរបស់ពួកគេ និងសម្រាប់ការអនុម័តសេចក្តីសម្រេចនេះ។

លោក Ruslan Stefanchuk បានសរសេរនៅលើ Facebook ថា “ជាថ្មីម្តងទៀត សភាអឺរ៉ុបបានបង្ហាញពីការគាំទ្រឥតងាករេរបស់ខ្លួន ចំពោះសេចក្តីប្រាថ្នា EU របស់អ៊ុយក្រែន”។

គួរបញ្ជាក់ថា ឋានៈបេក្ខជន គឺជាជំហានផ្លូវការដំបូង ឆ្ពោះទៅរកសមាជិកភាព EU។ ប៉ុន្តែវាអាចចំណាយពេលច្រើនឆ្នាំដើម្បីចូលរួម ហើយមិនមានការធានានៃភាពជោគជ័យនោះទេ។

ដើម្បីឲ្យប្រទេសនានាចូលរួមក្នុងប្លុកនេះបាន ពួកគេនឹងតម្រូវឲ្យអនុវត្តកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចជាបន្តបន្ទាប់។

យោងតាមប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen, ប្រទេសអ៊ុយក្រែន បានអនុវត្តប្រហែល៧០%រួចទៅហើយនូវច្បាប់ បទដ្ឋាន និងស្តង់ដាររបស់ EU។

ទោះបីជាយ៉ាងនេះក្តី លោកស្រីបន្ថែមថា មានរឿងជាច្រើនចាំបាច់ត្រូវធ្វើនៅក្នុងផ្នែកនៃនីតិរដ្ឋ អំណាចនីតិបុគ្គល ការប្រឆាំងអំពើពុករលួយ និងសិទ្ធិជាមូលដ្ឋាន។

ក្រុមប្រឹក្សាអឺរ៉ុប នឹងមានការបោះឆ្នោតចុងក្រោយជាបន្តទៀត។ ប្រសិនបើសមាជិកមួយ ឬច្រើនមិនគាំទ្រការសម្រេចចិត្តនោះ សេចក្តីសម្រេចមិនដំណើរការទេ ដោយសារក្រុមប្រឹក្សាដំណើរការលើលទ្ធផលជាឯកច្ឆន្ទ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Yahoo

ចុចអាន៖ រុស្ស៊ី ថា EU ចង់ឲ្យ អ៊ុយក្រែន ចូលជាសមាជិកព្រោះ ទីក្រុងវ៉ាស៊ីនតោន និង ព្រុចសែល ចង់ឲ្យមានអរិភាព ជាបន្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម