ព័ត៌មានអន្ដរជាតិ
តុលាការកំពូលនិយាយថា ពលរដ្ឋអាមេរិកមានសិទ្ធិកាន់កាំភ្លើងទីសាធារណៈ
តុលាការកំពូលសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានសម្រេចថា ពលរដ្ឋអាមេរិកមានសិទ្ធិជាមូលដ្ឋានដើម្បីកាន់អាវុធនៅទីសាធារណៈដែលបានក្លាយជាការសម្រេចចិត្តដ៏គួរឲ្យចាប់អារម្មណ៍មួយស្របពេលរដ្ឋ និងទីក្រុងទូទាំងប្រទេសកំពុងប្រឈមនឹងហិង្សាដោយអាវុធ។
ការសម្រេចដោយសំឡេង៦ទល់៣ប្រឆាំងនឹងច្បាប់របស់ទីក្រុងញូវយ៉កដែលមានអាយុកាលជាងមួយសតវត្សរ៍ដែលតម្រូវឲ្យបុគ្គលម្នាក់ៗបង្ហាញថា ពួកគេមានសិទ្ធិការពារខ្លួនស្របច្បាប់ត្រូវទទួលបានការអនុញ្ញាតឲ្យកាន់កាំភ្លើងខ្លីលាក់ទុកក្នុងខ្លួននៅពេលពួកគេចេញក្រៅផ្ទះ។
រដ្ឋចំនួន៦ផ្សេងទៀត រាប់ទាំង កាលីហ្វញ៉ា និងវ៉ាស៊ីនតោន ដែលជារដ្ឋធានីរបស់ជាតិ មានច្បាប់ស្រដៀងគ្នានេះដែរ ហើយការសម្រេចនេះនឹងរារាំងដល់សមត្ថភាពរបស់ពួកគេក្នុងការរឹតបន្តឹងប្រជាជនពីការកាន់អាវុធនៅទីសាធារណៈ។
អ្នកប្រជាធិបតេយ្យ លោកប្រធានាធិបតី ចូ បៃដិន បានថ្កោលទោសចំពោះការសម្រេចចិត្តនេះដោយនិយាយថា ៖«វាផ្ទុយទៅនឹងសុភវិនិច្ឆ័យ និងរដ្ឋធម្មនុញ្ញ ហើយអាចធ្វើឲ្យបញ្ហាកាន់តែអាក្រក់ដល់យើងទាំងអស់គ្នា»។
លោក បៃដិន មានប្រសាសន៍ថា ៖«យើងត្រូវតែធ្វើឲ្យបានច្រើនជាងនេះ ដើម្បីការពារពលរដ្ឋអាមេរិករបស់យើង។ ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋអាមេរិកទូទាំងប្រទេសឲ្យធ្វើការបញ្ចេញសំឡេងដើម្បីសុវត្ថិភាពកាំភ្លើង»។
ទោះបីជាការអំពាវនាវកំពុងកើនឡើងឲ្យមានការដាក់កម្រិតលើការកាន់កាប់អាវុធ បន្ទាប់ពីមានការបាញ់ប្រហារដ៏រន្ធត់ពីរលើកកាលពីខែឧសភា ក៏តុលាការបាននិយាយថា រដ្ឋធម្មនុញ្ញអាមេរិកធានាសិទ្ធិផ្ទាល់ខ្លួន និងការកាន់អាវុធ។
ការសម្រេចនេះគឺជាលើកដំបូងដោយតុលាការក្នុងករណីវិសោធនកម្មធំទី២គិតចាប់តាំងពីឆ្នាំ២០០៨ នៅពេលតុលាការបានសម្រេចថា ពលរដ្ឋអាមេរិកមានសិទ្ធិកាន់កាំភ្លើងនៅផ្ទះដើម្បីការពារខ្លួន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល