ព័ត៌មានជាតិ
ស្រុកបង្កើតថ្មីជាប់ព្រំដែនឡាវ គ្រោងបង្កើតវិទ្យាល័យថ្មីមួយ សម្រួលសិស្សានុសិស្សបានចូលរៀន
ដោយមានការរីកដុះដាលយ៉ាងឆាប់រហ័សនៅហេដ្ឋារចនាសម្ព័ន្ធគ្រប់កន្លែងក៏ដូចជាធនធានមនុស្ស ខេត្តស្ទឹងត្រែងគ្រោងបង្កើតវិទ្យាល័យអូរស្វាយមួយបន្ថែមទៀតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដែលជាស្រុកទើបតែបង្កើតថ្មី ដែលបច្ចុប្បន្នមានតែអនុវិទ្យាល័យ នៅមិនទាន់មានវិទ្យាល័យនៅឡើយ។
លោកស្រី ទី ធីតា អនុប្រធានមន្ទីរអប់រំខេត្តស្ទឹងត្រែងបានបញ្ជាក់ថា នៅក្នុងខេត្តស្ទឹងត្រែងតាមបណ្ដាក្រុងស្រុកទាំង ៦ មានវិទ្យាល័យចំនួន ៨ និងអនុវិទ្យាល័យចំនួន ៣២។ នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដែលជាស្រុកនៅកៀកព្រំដែនឡាវទើបតែបង្កើតថ្មី ពុំទាន់មានវិទ្យាល័យនៅឡើយ ហើយមន្ទីរអប់រំគ្រោងបង្កើតវិទ្យាល័យអូរស្វាយមួយបន្ថែមទៀត។
លោកស្រីអនុប្រធានមន្ទីរអប់រំបញ្ជាក់បន្ថែមថា ខេត្តស្ទឹងត្រែងជាខេត្តមួយនៅបែកឦសានប្រទេស ដែលមានចម្ងាយជាង៤៥៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ហើយក៏ជាខេត្តមួយសម្បូរទៅដោយធនធានធម្មជាតិ មច្ឆាជាតិយ៉ាងសម្បូរបែប ខេត្តក៏មានអត្តសញ្ញាណ ត្រីប៉ាស៊ីអ៊ី និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តជាពិសេសវិស័យអប់រំ។
លោកស្រីបញ្ជាក់ថា លើវិស័យអប់រំខេត្តមានវិទ្យាល័យចំនួន ៨ មានដូចជា៖
ក្រុងស្ទឹងត្រែង
-វិទ្យាល័យព្រះរាជបូជនីយកិច្ច
-វិទ្យាល័យ ហ៊ុនសែន ស្រែពោធិ
-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន អូរពងមាន់
ស្រុកថាឡាបរិវ៉ាត់
-វិទ្យាល័យព្រះគោ
ស្រុកសៀមបូក
-វិទ្យាល័យ ទួលវិទ្យាទួលវិជ្ជា
-វិទ្យាល័យ ហ៊ុន សែន ប្រឡាយ
.
ស្រុកសេសាន
-វិទ្យាល័យសេសាន
ស្រុកសៀមប៉ាង
-វិទ្យាល័យសៀមប៉ាង
ដោយឡែក ស្រុកបុរីអូរស្វាយសែនជ័យ នៅមិនទាន់មានវិទ្យាល័យនៅឡើយទេ ហើយខេត្តគ្រោងបង្កើតវិទ្យាល័យមួយនៅស្រុកនេះ ដើម្បីសម្រួលការចូលសិក្សារបស់សិស្សនុសិស្សនិងកូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅពេលខាងមុខនេះ៕
អត្ថបទ៖ ងិនលីម
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់