Connect with us

ព័ត៌មានជាតិ

តំបន់កោះថ្ម X-16​ ​​នឹងត្រូវរៀបចំជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត​

បានផុស

នៅ

តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16​ ដែលជាកន្លែងតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​​ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប៉ុតពត ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ ស្ថិតនៅ​​ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រំដែនកម្ពុជា-វៀតណាម ​​នឹង​ត្រូវ​រៀប​ចំជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ​​ដោយសាតែតំបន់នោះ មាន​សក្តានុពលផ្នែក​ទេស​ចរណ៍។ នេះបើតា​មគម្រោង ​របស់ក្រសួងទេសចរណ៍។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមឯកសារ​របស់ក្រសួងទេសចរណ៍​ដែល​​ទទួល បានឲ្យដឹងថា ទី១. ក្រសួងទេសចរណ៍ នឹងសហការជាមួយក្រសួងការពារជាតិ បណ្តុះមគ្គុទេសក៍​ពិសេស សម្រាប់តំបន់នេះ ដើម្បីឧទ្ទេសនាមជូនភ្ញៀវទេសចរ​ ឲ្យបានយល់ច្បាស់ពីតំបន់នេះ។ ទី២. ​ក្រសួងទេសចរណ៍ នឹងសហការជាមួយវិស័យឯកជន ក្នុងការផ្សព្វផ្សាយអំពីតំបន់នេះឲ្យ​បាន​ទូលំទូលាយ និងជំរុញឲ្យវិស័យឯកជនបញ្ចូលតំបន់នេះ ទៅក្នុងកញ្ចប់ទស្សនកិច្ច សម្រាប់​លក់ដល់ភ្ញៀវទេសចរ។

ទី៣. ​ក្រសួងទេសចរណ៍ នឹងរៀបចំវីដេអូផ្សព្វផ្សាយតំបន់នេះ ឲ្យបានទូលំទូលាយទាំងសម្រាប់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ទី៤. ​ក្រសួងទេសចរណ៍ នឹងរៀបចំឲ្យមានដំណើរទស្សនកិច្ចសិក្សា ពិសេស FAM Trip របស់បណ្តាញព័ត៌មានអន្តរជាតិ ដែលជាដៃគូរបស់ក្រសួងទេសចរណ៍ ដើម្បីរៀបចំជាវីដេអូ បទយក​ការណ៍ និងកម្មវិធីនានា ដើម្បីផ្សព្វផ្សាយនៅលើទីផ្សារអន្តរជាតិ។

ទី៥. ​ក្រសួងទេសចរណ៍ នឹងបញ្ចូលតំបន់នេះ ទៅក្នុងឧបករណ៍ផ្សព្វផ្សាយនានា របស់ក្រសួង ទេសចរណ៍ (Promotional Materials) ដើម្បីផ្សព្វផ្សាយតំបន់នេះ។ ទី៦. ក្រសួងទេសចរណ៍ នឹងរៀបចំឲ្យមានក្រុមការងារពិសេសមួយ ដើម្បីជំរុញការអភិវឌ្ឍ និងផ្សព្វផ្សាយតំបន់នេះឲ្យបានទូលំទូលាយ។

ទាក់ទងតំបន់នេះ លោក ជុក ជុំនោ អ្នកនាំពាក្យក្រសួងទេសចរណ៍ ​បានឲ្យដឹងថា​ តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16​ គឺជាកន្លែង​តស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប៉ុតពត ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧។

ការសាសង់​សមិទ្ធផលនានានៅទីតាំងនោះ មាន​វត្ថុបំណង៖​ ដើម្បីចារទុកប្រវត្តិសាស្ត្រសម្រា​ប់មនុស្សគ្រប់ជំនាន់ ពិសេសអប់រំយុវជន និងមនុស្សជំនាន់ក្រោយ​ឲ្យបានដឹង និងចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជា បានឆ្លងកាត់នូវសោកនាដកម្មដ៏ព្រៃផ្សៃ, ដើម្បីរំលឹកដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ, ប្រែក្លាយតំបន់ប្រវត្តិសាស្ត្រកោះថ្ម X16 ឲ្យមានតម្លៃជារមណីយដ្ឋានបម្រើឲ្យវិស័យវប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច ទំនាក់ទំនងមិត្តភាពរវាងប្រទេស និងប្រជាជនប្រទេសជិតខាងទាំងពីរ កម្ពុជា និងវៀតណាម តាមប្រសាសន៍របស់សម្តេច តេជោ៖ “ប្រែក្លាយសមរភូមិ ឲ្យទៅជាទីផ្សារ កសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍”។​​​​

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ ​គឺជាគំរប់ ៤៥ឆ្នាំ (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) ដែលសម្ដេចតេជោ ហ៊ុន សែន ក្នុងវ័យ ២៥ ឆ្នាំរួមជាមួយយុទ្ធមិត្តស្ម័គ្រស្មោះចំនួន ៤រូបផ្សេងទៀត ​រួមមាន៖ ​សមមិត្ត នុច ថន, សមមិត្ត ញឹក ហួន, សមមិត្ត សាន សាញ់, និងសមមិត្ត វ៉ា ប៉ោអ៊ាន​ បានសម្រេចចិត្តចាកចេញពីទឹកដី ចាកចេញពីឧត្តមភរិយា ចាកចេញ​ពីកូនជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែនដ៏គ្រោះថ្នាក់បំផុត​ ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនចេញពីរបស់ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៧ ម៉ោង មុន

ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុក​បង្គោលភ្លើងរលំ ០២ ដើម

ជីវិតកម្សាន្ដ៨ ម៉ោង មុន

បទ «រំលស់ប្រពន្ធ» របស់ តន់ ចន្ទសីម៉ា កំពុងផ្ទុះ Viral ខ្លាំង ជាប់ Treding លេខ ១

ព័ត៌មានជាតិ៩ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម