វប្បធម៌ ជំនឿ
នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ បញ្ជាក់ សញ្ញាគ្រោះ គឺពេលផ្កាយរះត្រួតស៊ីគ្នា
ប្រជាពលរដ្ឋមួយចំនួនមិនបានគេង ដល់ម៉ោង ២រំលងអធ្រាត្រ និងមួយចំនួនបានខំងើបតាំងពីមុនព្រលឹមស្រាងៗម៉ោង៤ ទៀបភ្លឺមុនព្រះអាទិត្យរះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ ដើម្បីមើល បាតុភូតដ៏កម្រ គឺ ផ្កាយរះមួយជួរបន្តគ្នា។ ផ្កាយ ឬភពទាំងនោះមានដូចជា ភពពុធ ភពសុក្រ ព្រះចន្ទ ភពអង្គារ ភពព្រហស្បតិ៍ និងដល់ភពសៅរ៍ ហើយករណីនេះ មានការបង្ហោះ និងចែករំលែកតាមបណ្ដាញសង្គមថា នេះជា ប្រផ្នូល សញ្ញាគ្រោះ សម្រាប់កម្ពុជា ក៏ដូចជាពិភពលោកដែលនឹងជួបហេតុភេទអាក្រក់នានា។
លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា តារាដែលយើងមើលឃើញនេះ មិនមែនជាករណីផ្កាយត្រួតគ្នានោះទេ។ បាតុភូតបែបនេះមិនមែនជាបាតុភូតកម្រនោះទេ ហើយក៏គ្មានឧបទ្ទវហេតុអ្វីអាក្រក់គួរឱ្យកត់សម្គាល់ដែរ វាជាករណីធម្មតាប៉ុណ្ណោះ។
លោក អ៊ឹម បុរិន្ទ មានប្រសាសន៍បន្តថា៖ “ក្នុងករណីមានឧបទ្ទវហេតុ លុះត្រាណាតែផ្កាយទាំងនោះ រត់ត្រង់ជួរគ្នា ពីលើចុះក្រោម គឺឋិតនៅរាសីតែមួយ អង្សាមួយ បានន័យថា បើយើងមើលពីផែនដីទៅ មិនមែនឃើញផ្កាយទាំងនោះ១ជួរទេ គឺឃើញផ្កាយតែមួយ បាំងគ្នាទេ នោះបានគេហៅថា ជាគ្រោះធ្ងន់ធ្ងរ។ តាមអ្នកតារាសាស្ត្រថា ប្រហែលជា ៦ ពាន់ឆ្នាំមុន ធ្លាប់មានម្ដង កាលនោះគឺសេដ្ឋកិច្ចពិភពលោកធ្លាក់ដល់សូន្យតែម្ដង ហើយមនុស្សក៏ស្លាប់ច្រើន មានរឿងហេតុអាក្រក់ៗខ្លាំង”។
នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ខាងលើបញ្ជាក់បន្ថែមថា តែករណីពេលនេះ មិនមានរឿងគ្រោះអ្វីកើតឡើងទេ ដោយសារផ្កាយទាំង៥ ទាំង៦ដួងនោះ រះតាមដំណើរគោចររៀងៗខ្លួនទេ ដែលតារាទាំងនោះចរមកឋិតនៅក្នុងរាសីជិតគ្នាគឺ ផ្កាយមួយចំនួនស្ថិតនៅរាសីមីនៈ ផ្កាយមួយចំនួនស្ថិតនៅរាសីមេសៈ ហើយផ្កាយមួយចំនួនទៀតស្ថិតនៅរាសីឧសភៈ បានន័យថា ផ្កាយនីមួយៗនៅឆ្ងាយពីគ្នាខ្លះរហូតទៅ ៤៥ អង្សា ខ្លះរហូតទៅ ៩០ អង្សា គឺមិនត្រួតស៊ីគ្នាទេ។
លោក អ៊ឹម បុរិន្ទ មានប្រសាសន៍ថា ដើម្បីជៀសវាងការភិតភ័យការយល់ច្រឡំណាមួយ សូមបងប្អូនប្រជាពលរដ្ឋ មានជំនឿប្រកបដោយបញ្ញា កុំងប់ងុលទៅនឹងការឃោសនាអួតអាងបំប៉ោងបំផ្លើស បោកប្រាស់របស់ក្រុមគ្រូទាយខ្លះដែលចង់កេញចំណេញ។ សូមមើលសៀវភៅមហាសង្ក្រាន្តប្រចាំឆ្នាំ ព្រោះបើមានករណីអ្វីប្លែកនៅក្នុងមហាសង្ក្រាន្ត នឹងមានចុះហើយ ដូចជា ចន្ទគ្រាស សូរ្យគ្រាស ឬតារានីមួយៗឋិតនៅរាសីណាៗនោះ ឬតាមដានព័ត៌មានឧតុនិយមរបស់ក្រសួងធនធានទឹក ដែលផ្សព្វផ្សាយរាល់ៗសប្ដាហ៍។ លោក ក៏សូមអំពាវនាវដល់គ្រូទាយមួយចំនួនដែលតាំងខ្លួនជាអ្នកហោរាសាស្ត្រ តារាសាស្ត្រ អ្នកវិទ្យាសាស្ត្រ កុំដើម្បីចង់ល្បីល្បាញ ចេះតែបង្ហោះបាតុភូតផ្សេងៗដែលនាំឱ្យមានភាព៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ