Connect with us

សន្តិសុខសង្គម

សម្លាប់គូស្នេហ៍រួចដេកឱបសពរហូតជះក្លិនទៅក្រៅទើបបែកការដល់សមត្ថកិច្ច

បានផុស

នៅ

បុរសម្នាក់ដែលគេដឹងថាមានប្រពន្ធរួចទៅហើយ តែលួចបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នកសាឡន ហើយដោយសារភ្លើងប្រចណ្ឌក៏រឹតកសម្លាប់នារីជាសង្សា និងដេកឱបសពក្នុងបន្ទប់ជួលរហូតជះក្លិនស្អុយទៅខាងក្រៅទើបបែកការដល់អ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ច។

ករណីនេះបានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ការបែកធ្លាយករណីឃាតកម្មនេះបន្ទាប់ពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើបានរាយការណ៍ថា មានក្លិនស្អុយចេញពីបន្ទប់ជួលកើតហេតុ ទើបកម្លាំងសមត្ថកិច្ច​ចុះទៅដល់ទីតាំងបន្ទប់ជួល និងទម្លុះទ្វារបន្ទប់ចូលពិនិត្យ(បន្ទប់ចាក់សោរពីក្រៅ) ក៏ប្រទះឃើញសាកសពនារីរងគ្រោះគ្របភួយ និងជនសង្ស័យដេកក្បែរសាកសពតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា នារីរងគ្រោះមានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកសាឡន មានស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។ ចំណែកជនសង្ស័យឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើត នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប (ត្រូវជាសង្សារជនរងគ្រោះ)។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយបានយកខ្សែរីដូវាំងនន រឹតក ជនរងគ្រោះបណ្ដាលឱ្យស្លាប់ដោយសារភ្លើងប្រចណ្ឌ។ តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារការរឹតក (នៅលើកជនរងគ្រោះមានស្នាម)។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅអធិការនគរបាលក្រុងសៀមរាប ដើម្បីសួរនាំបន្ត និងអនុវត្តតាមនិតិវិធីច្បាប់​។ ដោយឡែកសពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា៩ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម១១ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

សេដ្ឋកិច្ច៣ ម៉ោង មុន

កម្ពុជារកចំណូលបានជាង $៥៧៣ លាន ពីការនាំចេញកៅស៊ូ ក្នុងរយៈពេល ១១ ខែ ឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម