Connect with us

សុខភាព

គ្រោះថ្នាក់ខ្លាំង កុំយកដៃរុកច្រមុះផ្ដេសផ្ដាសឲ្យសោះ

បានផុស

នៅ

ការ​យកដៃរុក​ច្រមុះ អាច​មាន​ឥទ្ធិពល​​ដល់​រាង​កាយ ដែលអ្នក​មិននឹកស្មានដល់។ ជាពិសេសអាចធ្វើឲ្យច្រមុះ ចេញឈាមឬមានរបួសបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់​នៃ​ការ​រុក​ច្រមុះ​ញឹកញាប់

វេជ្ជបណ្ឌិត Krisada Kowitwibul គ្រូពេទ្យ​ឯកទេស​ខាង​ផ្នែក otolaryngologist នៅ​មន្ទីរពេទ្យ Chulalongkorn នៃប្រទេសថៃ បាននិយាយថា ការ​យកដៃ​រុក​ច្រមុះ​ជា​ញឹកញាប់ អាចបណ្ដាលឲ្យមាន​គ្រោះថ្នាក់​ដោយសារហេតុផល​ដូចខាងក្រោម៖

១ ឆ្លង​ ប្រសិន​បើអ្នកប្រើម្រាមដៃររុក​ច្រមុះ នោះ​អាច​ធ្វើឲ្យ​​របួស​ឬរហែក​នៅ​ក្នុង​ប្រហោងច្រមុះ ហើយ​បណ្ដាល​ឲ្យ​មាន​​មេរោគ​នៅ​ក្នុង​ក្រចកដៃ​ ចូល​ទៅ​មុខរបួស។ ជាពិសេស​នឹង​មាន​​​ការ​រលាក​ ហូរ​ឈាម ឬ​មាន​អាប់ស​ក្នុង​ប្រហោង​ច្រមុះ ។

២ ងាយ​ចេញ​ឈាម​ច្រមុះ ដោយសារតែទីតាំង​ដែលហូរឈាមច្រមុះ គឺងាយស្រួលបំផុត នៅក្នុងតំបន់នៃ septum នៃច្រមុះ​ខាងមុខ ដែលជាតំបន់ដែលម្រាមដៃអាច​រុក​ចូល​ច្រមុះបាន។ ដូច្នេះហើយ យើង​មិន​គួរ​រុក​ច្រមុះ​ទេ មិនថាប្រើម្រាមដៃ ឬឧបករណ៍ណាមួយឡើយ។

តើ​ការ​រុក​ច្រមុះ​ មាន​គ្រោះថ្នាក់​ដល់អាយុជីវិតដែរឬទេ?

ទោះបី​ជា​ការ​រុក​ច្រមុះ​អាចបង្កើនហានិភ័យនៃរបួសក៏ដោយ តែការឆ្លង​មេរោគ​អាច​ចូល​ទៅ​ក្នុង​ចរន្តឈាម។ ប៉ុន្តែ​មាន​ហានិភ័យ​ទាប​ណាស់​ នៃ​មេរោគ​ដែល​ចូល​ទៅ​ក្នុង​ខួរក្បាល​។ ព្រោះរាងកាយ​មាន​យន្តការកម្ចាត់មេរោគមួយចំនួន វាអាច​ទៅ​រួច​ក្នុង​ករណី​ដែល​អ្នក​ជំងឺ​មាន​ជំងឺ​ពី​កំណើត ឬ​ស្ថិត​ក្នុង​ស្ថានភាព​រាងកាយ​មិន​មាន​សុខភាព​ល្អ អនុញ្ញាត​ឲ្យ​មេរោគឆ្លងងាយ។ ដូច្នេះ ការ​រុក​ច្រមុះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត។ ប៉ុន្តែ​មាន​ហានិភ័យ​ទាប​ណាស់​ និង​នៅតែ​ចាត់​ទុក​ថា​មានគ្រោះថ្នាក់​ដល់​រាងកាយ​ដដែល។

តើ​យើង​ត្រូវ​សម្អាត​ច្រមុះ​ដោយ​របៀប​ណា?

គ្រូពេទ្យ​មិន​ណែនាំ​ឲ្យ​រុក​ច្រមុះ​របស់​អ្នក​ទាល់តែសោះ។ ប៉ុន្តែ​ប្រសិន​បើ​ចង់​យក​ទឹក​រំអិល​ចេញ​ពី​រន្ធ​ច្រមុះ ឬ​ពិតជា​ចង់​សម្អាត​ច្រមុះឲ្យបានស្អាត អ្នក​អាច​ប្រើ​សំឡី​ដែល​សើម​ដោយ​ទឹក​អំបិល​ជូត​ថ្នមៗ​ នៅ​ផ្នែក​នៃ​រន្ធ​ច្រមុះ​ដើម្បី​បន្ទន់​ទឹក​រំអិល និង​ចេញ​តាម​រន្ធ​ច្រមុះ​។ ប៉ុន្តែនេះត្រូវធ្វើដោយ​ប្រុងប្រយ័ត្ន​និងថ្នមដៃបំផុត កុំជូតខ្លាំងពេក ឬជ្រៅពេក ព្រោះវាក៏អាចមានគ្រោះថ្នាក់ផងដែរ៕

ប្រែសម្រួ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាប់​កេះ​អាចម៍​ច្រមុះ មាន​បញ្ហា​អ្វី​កើត​ឡើង​អត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ១ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម១០ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម