សុខភាព
បារីអេឡិចត្រូនិក ជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី ឬសុវត្ថិភាពជាងបារីធម្មតា មែនទេ?
ថ្មីៗនេះ មានជនឆ្លៀតឱកាស ធ្វើការផ្សព្វផ្សាយលក់ ផលិតផល អេចឈ៍ ធី ភី (HTPs) ឬ (E-cigarette) តាមរយៈបណ្ដាញព័ត៌មានសង្គម ដូចជា Facebook, Instagram, TikTok ជាដើម ក្រោមខ្លឹមសារបំផ្លើសថា ជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី ជាផលិតផលមានសុវត្ថិភាពជាងបារីធម្មតា។ ការលើកឡើងនេះ ត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ថា គឺជាទង្វើល្មើសច្បាប់ និងផ្ទុយនឹងសេចក្ដីណែនាំស្ដីពី ការចាត់វិធានការ បង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការបើប្រាស់ផលិតផល អេចឈ៍ ធី ភី (HTPs) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងសេចក្តីជូនព័ត៌មាន ស្តីពី ផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិច ចេញនៅរសៀលថ្ងៃទី២៤ ខែមិថុនានេះ ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា នៅខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានស្នើ សុំការសហការពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធក្នុងការជួយអន្តរាគមន៍ផ្លូវច្បាប់ទៅ លើការផ្សព្វផ្សាយការលក់ផលិតផល អេចណ៍ ធី ភី (HTPs) ឬ បារីអេឡិចត្រូនិច (E-Cigarette) តាមរយៈបណ្ដាញព័ត៌មានសង្គម និងស្នើសុំ សូមក្រសួង និងភាគីពាក់ព័ន្ធ រួមសហការចាត់ការលើជនខិលខូច ដែលមានការផ្សាព្វផ្សាយ និងចរាចរផលិតផលមិនត្រឹមត្រូវនេះតាមនិតិវិធីច្បាប់ជាធរមាន។
ក្រសួងសុខាភិបាល អះអាងថា បារីអេឡិចត្រូនិច ពិតជាបង្កគ្រោះថ្នាក់ផលប៉ះពាល់ដល់សុខភាព និងសង្គម ព្រមទាំងអំពាវនាវដល់ យុវជន យុវនារី និងប្រជាជនទាំងអស់ សូមកុំសាកល្បង និងកុំជឿតាមការឃោសនាថា បារីអេឡិចត្រូនិចជា មធ្យោបាយផ្ដាច់បារី ដ្បិតបារីអេឡិចត្រូនិចគឺជាទំនោរផ្លូវនាំឱ្យយុវជនក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់ គ្រឿងញៀនផ្សេងទៀតនាពេលអនាគត។
ក្រសួងសុខាភិបាល បញ្ជាក់ថា បារីអេឡិចត្រូនិច (e-cigarette) គឺជាប្រព័ន្ធបញ្ចូន សារធាតុនីកូទីនអេឡិចត្រូនិច រួមទាំងបារីអេឡិចត្រូនិចដែលបញ្ជូនសារធាតុនីកូទីនអេឡិចត្រូនិច (ElectronlcNicotine Delivery System-ENDS) និងបារីអេឡិចត្រូនិចដែលប្រព័ន្ធបញ្ជូនសារធាតុមិនមែននីកូទីនអេឡិចត្រូនិច (Electronic Non-Nicotine Delivery System-ENNDS)។ បារីអេឡិចត្រូនិចមានបរិមាណនីកូទីនខុសៗគ្នា និងមានការបំភាយដែលបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ។
ភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្កផលប៉ះពាល់ដល់សុខភាព បណ្តាលឱ្យញៀន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។ នៅពេលប្រើប្រាស់បារីអេឡិចត្រូនិច សារធាតុគីមី និងជាតិ នីកូទីនត្រូវបានស្រូបចូលទៅក្នុងរាង្គកាយហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់។ បារីអេឡិចត្រូនិច ៩៩% មានផ្ទុក ជាតិនីកូទីន។ ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោម កុមារ និងមនុស្សវ័យជំទង់ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល ដែលនាំឱ្យកើតមានផលវិបាករយៈពេលវែងសម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។ ការស្រូបចំហាយបារីអេឡិចត្រូនិច ដោយប្រយោលពីគេ ក៏ទទួលនូវគ្រោះថ្នាក់ផងដែរ ដោយសារនៅក្នុងចំហាយបារីអេឡិចត្រូនិចមានផ្ទុកនូវជាតិនីកូទីន និង សារធាតុផ្តល់គ្រោះថ្នាក់ជាច្រើន។ ការប្រើប្រាស់បារីអេឡិចត្រូនិចធ្វើឱ្យស្ត្រីដែលមានផ្ទៃពោះមានបញ្ហាដល់ការលូតលាស់ របស់ទារក ព្រមទាំងបំផ្លាញការអភិវឌ្ឍសមត្ថភាពខួរក្បាលរបស់ទារកផងដែរ។
ភស្តុតាងកាន់តែច្រើនឡើងដែលបានបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្កឱ្យមានរបួសសួតដោយចំហាយទឹកដែលបំភាយចេញពី បារីអេឡិចត្រូនិច មានជាតិនីកូទីន និង ភាគល្អិតតូច នៃ អ៊ុលត្រាហ្វាញ (Ultrafine Particle) ដែលវាមានសមត្ថភាពជ្រៀតចូលទៅក្នុងសួតបានកាន់តែជ្រៅ។ សារធាតុគីមីផ្តល់រសជាតិបារីអេឡិចត្រូនិច អាចបង្កឱ្យមានជំងឺសួតធ្ងន់ធ្ងរ និងបង្កអន្តរាយដល់រាង្គកាយមនុស្សធ្ងន់ធ្ងរ។
ដោយយល់ឃើញថា បារីអេឡិចត្រូនិច ពិតជាបង្កគ្រោះថ្នាក់ និងផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងគំរាមកំហែង ដល់អាយុជីវិតអ្នកប្រើប្រាស់ និងអ្នករងទទួលចំហាយផ្សែង ការប្រើប្រាស់បារីអេឡិចត្រូនិចនៅកម្ពុជាត្រូវបានហាមឃាត់ ហើយការធ្វើអាជីវកម្ម លក់ ចែកចាយបារីអេឡិចត្រូនិចនេះ ក៏ត្រូវបានហាមឃាត់ដូចគ្នា ចាប់តាំងពីឆ្នាំ២០១៤ ដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដោយ បានចេញសេចក្តីណែនាំស្តីពី ការចាត់វិធានការ បង្ការ បញ្ឈប់ការបើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-cigarette) នៅក្នុងប្រទេសកម្ពុជា ហើយបន្ទាប់មកនៅឆ្នាំ២០២១ នេះ ក៏បានបន្ថែម សេចក្ដីណែនាំស្តីពី ការចាត់វិធានការ បង្ការទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចណ៍ ធី ភី (HTPs) ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់