កីឡា
វិសាខា ស៊ុត២១ជើង រហូតបានយកឈ្នះក្រុមរបស់ហ្វីលីពីន Kaya ក្នុងប្រកួតដំបូង AFC Cup
ក្លិបបាល់ទាត់វិសាខា បានយកឈ្នះ ក្លិប Kaya FC-Iloilo របស់ហ្វីលីពីន ដោយលទ្ធផល ២-១ ក្នុងជំនួបបើកពូល ពានរង្វាន់ AFC Cup 2022 នៅទឹកដីកណ្ដាលប្រទេសឥណ្ឌូនេស៊ី។
ការប្រកួតបើកឆាកនៅវគ្គទី១ វិសាខា ហាក់មានប្រៀបជាងទាំងការទាត់ទី និងការគ្រប់គ្រងបាល់ ប៉ុន្តែ Kaya ជាអ្នករកគ្រាប់បាល់នាំមុខមុនដោយកីឡាករ Arnel Amita នៅនាទី៣០ នាទីដែលសេសសល់ គ្រាប់បាល់ពុំមានកើតឡើងឡើយ ធ្វើឱ្យចប់វគ្គទី១ Kaya FC-Iloilo នាំមុខ វិសាខា ១-០។
ចូលដល់វគ្គទី២ វិសាខា ដែលត្រូវការគ្រាប់បាល់ចាំបាច់នោះបានព្យាយាមដាក់គំនៀបភ្លាមៗ រហូតដក់អាចរកគ្រាប់បាល់ក្រោយកែបាល់បាន ២នាទី ពោលនៅនាទី៤៧ កែន ច័ន្ទសុភ័ក្ត្រ រកគ្រាប់បាល់តាមស្មើ។ បន្ទាប់មកទៀតការប្រកួតកាន់តែតានតឹង ដោយមានការព្យាយាមពីវិសាខា ជាច្រើនលើកច្រើនសារ រហូតដល់អាចរកគ្រាប់បាល់ទី២ ដោយកីឡាករ សារ ទី នៅនាទី៥៩ ហើយមានឱកាសជាបន្តបន្ទាប់ទៀតប៉ុន្តែធ្វើពុំបានសម្រេចឡើយ និងបានរក្សាលទ្ធផល ១-២ ដល់ចប់ការប្រកួត ទទួលបាន ៣ពិន្ទុដ៏មានសារៈសំខាន់។
ការប្រកួតនេះ វិសាខា មានឱកាសទាត់ ២១ជើង ក្នុងនោះចំគោលដៅ ៧ជើង និងជាពិសេសគ្រប់គ្រងបាល់ ៥៣% ថែមទៀតផង។
ដូច្នេះ វិសាខា ឈរកំពូលតារាងបណ្ដោះអាសន្ន និងប្រកួតបន្ទាប់ត្រូវជួប Bali United នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់