ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានៅតែប្រឈមគួរឱ្យព្រួយបារម្ភពីការប៉ុនប៉ង ផលិត កែច្នៃ និងប្រើប្រាស់គ្រឿងញៀន
ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងលិខិតចូលរួមទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។
បើតាមសម្តេចតេជោ ហ៊ុន សែន មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាពិតជាទទួលបានជោគជ័យ និងមានមោទនភាពក្រៃលែង ដែលបានបង្ការ ទប់ស្កាត់ គ្រប់គ្រង និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជាបានស្ទើរតែទាំងស្រុង ពីគ្រោះមហន្តរាយដល់អាយុជីវិត នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក្រោមគោលនយោបាយចាក់ស្រោច វ៉ាក់សាំងដល់ប្រជាជនកម្ពុជា១០០ ភាគរយ និងបន្តចាក់ដូសជំរុញជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន អះអាងថា ភាពជោគជ័យនេះ មិនត្រឹមតែអាចជួយសង្គ្រោះជីវិតប្រជាជនយើងពីការស្លាប់ប៉ុណ្ណោះទេ តែក៏ជាការផ្ដល់ឱកាសដ៏មានតម្លៃដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនគ្រប់រូប ក្នុងការវិលត្រឡប់មករកប្រក្រតីភាពនៃជីវភាព ក្នុងនោះរួមទាំងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងលើផ្នែកព្យាបាល ស្តារនីតិសម្បទា ការងារផ្សព្វផ្សាយ អប់រំ និងការងារអនុវត្តច្បាប់ ដោយបានចាត់វិធានការតាមគ្រប់មធ្យោបាយ និងលទ្ធភាព ដើម្បីធ្វើការទប់ស្កាត់ និងបង្ក្រាប បានទាន់ពេលវេលានូវរាល់ការប៉ុនប៉ង ផលិត កែច្នៃ រក្សាទុក ជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់ ទាំងមកពីខាងក្រៅ និងនៅផ្ទៃក្នុងប្រទេស។
សម្តេចនាយករដ្ឋមន្ត្រីលើកឡើងទៀតថា “ទោះបីយើងខិតខំប្រឹងប្រែងទទួលបានលទ្ធផលដូចខាងលើនេះក្តី ប៉ុន្តែដោយនិន្នាការរួម ជាសកល កម្ពុជាយើង ក៏ដូចជាបណ្តាប្រទេសដទៃទៀត នៅតែប្រឈមគួរឱ្យព្រួយបារម្ភ ពីការប៉ុនប៉ង ផលិត កែច្នៃ រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត”។

ដោយយោងលើស្ថានភាពនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសមាតាបិតា និងអាណាព្យាបាល បន្តចូលរួម និងគាំទ្រឱ្យបានកាន់តែសកម្មថែមទៀត ដើម្បីរួមគ្នា បង្ការ ទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាដែលអាចកើតមាននៅក្នុងសហគមន៍។
ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច កម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ វិស័យសាសនា វិស័យឯកជន អង្គការជាតិ អន្តរជាតិ ទាំងអស់បន្តចូលរួម និងគាំទ្រឱ្យបានកាន់តែសកម្មថែមទៀត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត