ព័ត៌មានអន្ដរជាតិ
EU អនុម័តការប្រើប្រាស់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech
និយតករឱសថរបស់សហភាពអឺរ៉ុប (EU) បានផ្តល់ការយល់ព្រមតាមលក្ខខណ្ឌរបស់ខ្លួនសម្រាប់វ៉ាក់សាំងកូវីដ ១៩ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនដៃគូសហការ Pfizer-BioNTech ឲ្យប្រើប្រាស់នៅទូទាំងប្លុកនេះដោយត្រួសត្រាយផ្លូវសម្រាប់ការចាក់វ៉ាក់សាំង និងចាប់ផ្តើមចាក់ក្នុងមួយសប្តាហ៍ ។
បន្ទាប់ពីកិច្ចប្រជុំបិទទ្វាររបស់អ្នកជំនាញ ទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) កាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់វ៉ាក់សាំងដែលផលិតរួមគ្នាដោយក្រុមហ៊ុនផលិតឱសថអាមេរិក និងដៃគូអាល្លឺម៉ង់លើមនុស្សដែលមានអាយុលើសពី ១៦ ឆ្នាំ ។
លោក Emer Cooke ប្រធានទីភ្នាក់ងារនេះបាននិយាយថា “នេះពិតជាសមិទ្ធិផលវិទ្យាសាស្ត្រជាប្រវត្តិសាស្ត្រ ។ វាជាជំហានឆ្ពោះទៅមុខមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតកូវីដ ១៩” ។
ទន្ទឹមនោះបណ្តាប្រទេសសហភាពអឺរ៉ុប (EU) រួមមានអាល្លឺម៉ង់ បារាំង អូទ្រីស និងអ៊ីតាលីបាននិយាយថា ពួកគេគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី ២៧ ខែធ្នូ នៅពេលដែលអឺរ៉ុបព្យាយាមធ្វើតាមសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលបានចាប់ផ្តើមចាក់ថ្នាំបង្ការកាលពីដើមខែនេះ ។
ស្របពេលជាមួយគ្នានេះប្រមុខគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen បានសរសេរលើបណ្ដាញ Twitter ថា “ឥឡូវយើងនឹងចាត់វិធានការឲ្យបានលឿន ។ ខ្ញុំរំពឹងថាសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបនឹងត្រូវធ្វើឡើងនៅល្ងាចនេះ” ។ លោកស្រីបានកំណត់គោលដៅនៃការចាប់ផ្តើមចាក់វ៉ាក់សាំងរួចហើយក្នុងអំឡុងថ្ងៃទី ២៧-២៩ ខែធ្នូ” ។
លោកស្រីបានមានប្រសាសន៍ថា “ទោះបីមានសម្ពាធក៏ដោយក៏ EMA បាននិយាយថា ការសម្រេចចិត្តរបស់ពួកគេគឺផ្អែកលើវិទ្យាសាស្ត្រ ហើយមិនមានការពិចារណាផ្នែកនយោបាយនោះទេ” ។
គួរបញ្ជាក់ថា ការអនុម័តការប្រើប្រាស់វ៉ាក់សាំងនេះបានកើតឡើងនៅពីក្រោយនៃការកំណត់សញ្ញាណនៃជំងឺកូវីដក្លាយប្រភេទថ្មីនៅចក្រភពអង់គ្លេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ WHO ប្រាប់កុំទាន់ភ័យជំងឺកូវីដក្លាយប្រភេទថ្មី
ចុចអាន ៖ លោក បៃដិន ចាក់វ៉ាក់សាំងកូវីដផ្សាយតាមទូរទស្សន៍បង្ហាញទំនុកចិត្ត (មានវីដេអូ)
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង