ព័ត៌មានជាតិ
គំនរសំរាមនៅតែបោះចូលក្នុងទន្លេ ចៅសង្កាត់ឲ្យមេភូមិចុះណែនាំប្រជាពលរដ្ឋ
គំនរសំរាមត្រូវបានបងប្អូនរស់នៅតាមដងទន្លេ នាំគ្នាយកសំរាមទៅបោះចូលក្នុងទន្លេ និងមាត់ច្រាំងយ៉ាងគគ្រិចហើយជះក្លឹនស្អុយទៀតផង។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ខែមិថុនានេះ លោកយុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានដឹកនាំកម្លាំងចុះទៅប្រមូលសំរាមនៅមាត់ច្រាំងទន្លេ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ខណះដែលសំរាមត្រូវបានចាក់គរបង្កឲ្យជះក្លឹនស្អុយពិបាកទ្រាំហើយសំរាមខ្លះធ្លាក់ចូលទៅក្នុងទន្លេយ៉ាងគគ្រិចបំផុត។
លោក យុិន វុធ បានបន្តថា សំរាមនេះមិនមែនអ្នករស់នៅពីចំងាយយកមកចោលទេ គឺបងប្អូនអ្នករស់នៅក្បែរៗនេះតែម្តង។ ដូច្នេះសូមឲ្យបងប្អូនបញ្ឈប់ការយកសំរាមមកបោះចូលក្នុងទន្លេជាបន្ត ព្រោះប៉ះពាល់ដល់សុខភាពខ្លាំងណាស់។
លោក ចៅសង្កាត់បានបញ្ជាក់ថា លោកនឹងចាត់ឲ្យលោកមេភូមិ ចុះណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលទំលាប់យកសំរាមទៅបោះចូលក្នុងដងទន្លេ ត្រូវបញ្ឈប់ជាបន្ទាន់ ហើយត្រូវយកមកដាក់ឲ្យរថយន្តដឹកសំរាមទៅដឹករាល់ម៉ោងដែលបានកំណត់៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ