Connect with us

កីឡា

អត្តពលិកហែលទឹកកម្ពុជា បំបែកកំណត់ត្រាថ្នាក់ជាតិ ក្នុងការប្រកួតជើងឯកពិភពលោក

បានផុស

នៅ

អត្តពលិកកីឡាហែលទឹកកម្ពុជា បានបញ្ចប់បេសកម្មក្នុងការប្រកួតជ្រើសរើសជើងឯកពិភពលោក (FINA World Championships 2022) លើកទី១៩ ជាផ្លូវការ នាទីក្រុង Budapest ប្រទេសហុងគ្រី ក្នុងនោះ មានអត្តពលិកម្នាក់បានបំបែកកំណត់ត្រាថ្នាក់ជាតិរបស់ខ្លួន។

ក្នុងព្រឹត្តិការណ៍ពិភពលោកនេះ កម្ពុជា បានបញ្ជូនអត្តពលិកចំនួន ២ នាក់ទៅចូលរួម ក្នុងនោះកីឡាករ ១ នាក់ កីឡាការិនី ១ នាក់ ប្រកួតលើ ៤វិញ្ញាសាផ្សេងៗគ្នា ដែលបានចាប់ផ្ដើមពីថ្ងៃទី១៧ ខែមិថុនា ហើយនឹងបញ្ចប់នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែដោយកម្ពុជា អស់ការប្រកួតត្រឹមថ្ងៃទី២៤ មិថុនា ម្សិលមិញ។

ជាលទ្ធផលអត្តពលិកកម្ពុជា ធ្វើបានសម្រេចដូចជា៖

– កីឡាករ Charles Bennici បានប្រកួតនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ លេីវិញ្ញាសា ៤០០ ម៉ែត្រ ហែលរបៀបសេរី ផ្នែកបុរស ក្នុងថេរវេលា ៤:២៦.៨២

– កីឡាករ Charles Bennici បានប្រកួត នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ លេីវិញ្ញាសា ១០០ ម៉ែត្រ ហែលរបៀបផ្ងារ ផ្នែកបុរស ក្នុងថេរវេលា ១:០២.៥៧

– កីឡាការិនី សុខ វរល័ក្ខណ៍ បានប្រកួត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លេីវិញ្ញាសា ៥០ ម៉ែត្រ ហែលរបៀបសេរី ផ្នែកនារី ក្នុងថេរវេលា ០:២៨.៦២

– កីឡាការិនី សុខ វរល័ក្ខណ៍ បានប្រកួត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លេីវិញ្ញាសា ៥០ ម៉ែត្រ ហែលរបៀបកង្កែប ផ្នែកនារី ក្នុងថេរវេលា ០:៣៣.៨៤

អ្វីដែលជាការចាប់អារម្មណ៍ កីឡាការិនី សុខ វរល័ក្ខណ៍ បានបំបែកកំណត់ត្រាថ្នាក់ជាតិ ក្នុងថិរវេលា ០០:២៨.៦២ នាទី លើប្រភេទវិញ្ញាសា ៥០ ម៉ែត្រ ហែលរបៀបសេរី។ 

សម្រាប់ក្រុមជម្រើសជាតិ និងត្រលប់មកព្រះរាជាណាចក្រកម្ពុជា វិញនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ។

ការប្រកួតជ្រើសរើសជើងឯកពិភពលោក (FINA World Championships 2022) ធ្វើឡើងរៀងរាល់ ១ឆ្នាំម្ដង។ ហើយលើកទី១៩ ឆ្នាំ២០២២នេះ បានលើកពេលជាច្រើនលើកច្រើនសារដោយសារកូវីដ-១៩៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៤៩ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ១ ម៉ោង មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម