Connect with us

ជីវិតកម្សាន្ដ

Khaby Lame វ៉ាដាច់ Charli D’Amelio ក្លាយជាតារា TikTok មានអ្នកតាមដានច្រើនជាងគេលើលោក

បានផុស

នៅ

លេចមុខក្នុង TikTok ប្រមាណជិត ៣ឆ្នាំ Khaby Lame បានបង្កើតប្រវត្តិសាស្ត្រឱ្យជនជាតិសេណេហ្គាល់ដំបូងបំផុត ក្លាយជាមនុស្សដែលមានអ្នកតាមដានច្រើនជាងគេនៅលើ TikTok និងបានវ៉ាដាច់តារា TikTok ជនជាតិអាមេរិក Charli D’Amelio ដែលធ្លាប់គ្រងតំណែងនេះជាយូរមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅថ្មីៗនេះ តារា TikTok ដ៏​ល្បី Khaby Lame បាន​កើន​ចំនួន​អ្នក​តាមដាន​របស់​ខ្លួន​​សរុប​​រហូត​ដល់ ១៤២.៧លាន​នាក់ វាយទម្លាក់​តំណែង Charli D’Amelio ដែល​មាន​អ្នក​តាមដាន ១៤២.៣ លាន​នាក់ ក្លាយ​ជា​កំពូល​តារា TikTok មាន​អ្នក​តាមដាន​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក។

កន្លងមកតារាស្រី Charli D’Amelio ជាម្ចាស់តំណែងតារា TikTok ដែល​មាន​អ្នក​តាម​ដាន​ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក ប៉ុន្តែពេល​នេះតំណែង​របស់​នាង​​ត្រូវ​បាន ​Khaby Lame វ៉ាដាច់ ត្រឹមរយៈពេលមិនដល់ ៣ឆ្នាំផង ហើយចំនួនអ្នកតាមដាន Khaby Lame បច្ចុប្បន្ន បន្តកើនឡើងលើស ១៤៤លាននាក់ហើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ The Verge

ចុចអាន៖ រឿង ៩ យ៉ាងអ្នកទំនងមិនទាន់ដឹងអំពី Khaby Lame ឬ ពូម៉ៅងាយៗ

ចុចអាន៖ ត្រឹមវីដេអូមិនដល់មួយនាទីលើ TikTok លោក Khaby Lame រកចំណូលបានរាប់ម៉ឺនដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម