នយោបាយ
ផ្លូវការ៖ បក្សប្រជាជនកម្ពុជាទទួលបានអាសនៈមេឃុំ ចៅសង្កាត់១៦៤៨ ខណៈបក្សភ្លើងទៀនទទួលបាន៤ប៉ុណ្ណោះ
លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសជាផ្លូវការហើយនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នេះ ។ លទ្ធផលផ្លូវការ បង្ហាញថា ក្នុងចំណោមគណបក្សនយោបាយចំនួន១៧ ដែលបានចូលរួមប្រកួតប្រជែង គឺមានគណបក្សនយោបាយចំនួន៩ ដែលទទួលបានសំឡេងគាំទ្រ និងទទួលបានអាសនៈ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើនលើសលប់។ ចំណែកគណបក្សផ្សេងៗទៀតវិញ ទទួលបានតិចតួច ដូចយ៉ាង គណបក្សភ្លើងទៀន ទទួលបានតែ៤អាសនៈប៉ុណ្ណោះ។
លទ្ធផលផ្លូវការ បានបង្ហាញថា៖
ទី១. គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងសរុបចំនួន៥,៣៧៨,៧៧៣ សំឡេង ស្មើនឹង ៧៤.៣២ ភាគរយ និងទទួលបានអាសនៈចំនួន៩៣.៧៦ អាសនៈ ដោយក្នុងនោះជាប់ជាមេឃុំ ចៅសង្កាត់ចំនួន១៦៤៨ឃុំ សងកាត់, ជំទប់ទី១ចំនួន១៦១៨ និងជំទប់ទី២ចំនួន២៦១។
ទី២. គណបក្សភ្លើងទៀន ទទួលបានសំឡេងសរុបចំនួន១,៦១០,៥៥៦ សំឡេង ស្មើនឹង ២២.២៥ ភាគរយ និងទទួលបានអាសនៈចំនួន២,១៩៨ អាសនៈ ដោយក្នុងនោះជាប់ជាមេឃុំចំនួន៤ឃុំ , ជំទប់ទី១ ចំនួន២៥ និងជំទប់ទី២ ចំនួន១៣៦០។
ទី៣. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងសរុបចំនួន៩១,៧៩៨ សំឡេង ស្មើនឹង ១.២៧ ភាគរយ និងទទួលបានអាសនៈចំនួន ១៩ អាសនៈ , ជំទប់ទី១ ចំនួន ៤ និងជំទប់ទី២ ចំនួន ១២ ។
ទី៤. គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងសរុបចំនួន៦៣,៨៦៨ សំឡេង ស្មើ០.៨៨ ភាគរយ និងទទួលបានអាសនៈចំនួន១៣ អាសនៈ, ជំទប់ទី១ ចំនួន១ និងជំទប់ទី២ ចំនួន១០ ។
៥. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានសំឡេងសរុបចំនួន៦,៨០៧ សំឡេង ស្មើ ០.០៩ ភាគរយ និងទទួលបានអាសនៈចំនួន៦ អាសនៈ , ជំទប់ទី១ ចំនួន២ និងជំទប់ទី២ ចំនួន ២។
ទី៦. គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបានសំឡេងសរុបចំនួន៣៣,២៥៩ សំឡេង ស្មើ ០.៤៦ ភាគរយ និងទទួលបានអាសនៈចំនួន៥ អាសនៈ , ជំទប់ទី១ ចំនួន២ និងជំទប់ទី២ ចំនួន ២។
ទី៧. គណបក្សយុវជនកម្ពុជាទទួលបាន សំឡេងសរុបចំនួន១៣,៨៤១ សំឡេងស្មើ០.១៩ ភាគរយ និងទទួលបានអាសនៈចំនួន៣ អាសនៈ , ជំទប់ទី២ ចំនួន៣។
៨. គណបក្សកម្ពុជានិយម ទទួលបានសំឡេងសរុបចំនួន៤,៨៥៦ សំឡេង ស្មើ០.០៧ ភាគរយ និងទទួលបានអាសនៈចំនួន១ អាសនៈ , ជំទប់ទី២ ចំនួន១។
ទី៩. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានសំឡេងសរុបចំនួន២,៤៦០ ស្មើ ០.០៣ ភាគរយ និងទទួលបានអាសនៈចំនួន១ អាសនៈ , ជំទប់ទី២ ចំនួន១។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួម ប្រកួតប្រជែង។ ការបោះឆ្នោតនេះ មានប្រជាពលរដ្ឋចេញទៅបោះឆ្នោត សរុបចំនួន ៧.៣៩៤.៤២៧ នាក់ ស្មើនឹង ៨០,៣២ ភាគរយ។ សន្លឹកឆ្នោតបានការ សរុបចំនួន ៧.២៣៧.០៣៧ សន្លឹក។ សន្លឹកឆ្នោតមិនបានការសរុបចំនួន១៥៧.៣៩០សន្លឹក៕
ដោយ៖ កោះកែវ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ