Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យព្រះអង្គឌួងវះកាត់កុមារ គ-ថ្លង់បានជិត ៥០នាក់ ដោយជោគជ័យ

បានផុស

នៅ

លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានឲ្យដឹងនៅព្រឹកថ្ងៃទី២៦មិថុនានេះថា ចាប់តាំងពីខែតុលាឆ្នាំ២០១៨ រហូតមកដល់ពេលនេះ មន្ទីរពេទ្យព្រះអង្គឌួងបានវះកាត់ដល់កុមារគ-ថ្លង់ពីកំណើត និងដោយសារជំងឺផ្សេងៗបានចំនួន៤៧នាក់ ដោយជោគជ័យ១០០% ក្នុងនោះមាន៤៣នាក់ អាចស្ដាប់ឮ និងនិយាយបានធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យបានបន្តថា អ្នកជំងឺ ៤នាក់ទៀត ទើបទទួលបានវះកាត់កាលពីពេលថ្មីៗនេះដែលតម្រូវឱ្យពួកគេ​មករៀន​និយាយជា​មួយអ្នកជំនាញរបស់មន្ទីរពេទ្យ។

លោកសាស្ត្រាចារ្យបានបន្តទៀតថា ការវះកាត់ជំងឺគ‑ថ្លង់នេះគឺធ្វើឡើងតាមរយៈម៉ាស៊ីនដែលមានបច្ចេកវិទ្យាថ្មីទំនើប ដោយដាក់ឧបករណ៍ស្តាប់នៅឆ្អឹងត្រចៀក ដែលអាចឲ្យអ្នកជំងឺមានលទ្ធភាពស្តាប់ឮ និយាយបាន និងអាចប្រាស្រ័យទាក់ ទងជាមួយមនុស្សទូទៅបានដូចមនុស្សធម្មតា ពិសេសកុមារអាចចូលរៀនបានផងដែរ ខណៈដែលមុនវះកាត់ពួកគេធ្វើទំនាក់ទំនងគ្នាតាមរយៈភាសាកាយវិការតែប៉ុណ្ណោះ។

លោកសាស្ត្រាចារ្យ លូ លីឃាង បានបញ្ជាក់ថា កុមារដែលមានជំងឺគថ្លង់ អាចបង្រៀនឆាប់ចេះនិយាយជាងមនុស្សចាស់ ដោយសារតែកុមារងាយស្រួលហាត់ពុតសំឡេង ខណៈមនុស្សចាស់បើទោះបីជាចេះនិយាយក៏និយាយ​បែបរាង​ត្រឡាន់ដែរ មិនដូចកុមារនិយាយច្បាស់ដូចធម្មតា ។

ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត យស សុភ័ណ អនុប្រផ្នែកត្រចៀកច្រមុះបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួងបាន​មានប្រសាសន៍ថា ការនិយាយបានឆាប់រហ័សឬយូរនោះ វាអាស្រ័យទៅលើកុមារម្នាក់ៗទេ ព្រោះថា មានកុមារខ្លះអាចមានសមត្ថភាពនិយាយបានតិចៗពីកំណើតអាចឆាប់ចេះនិយាយលឿនជាងកុមារ ដែលមិនអាចនិយាយបានសោះ។

លោកស្រីវេជជបណ្ឌិតបានបន្តទៀតថា«ការបង្រៀនកុមារគថ្លង់ឲ្យចេះនិយាយនេះ គឺធ្វើឡើងតាមរយៈម៉ាស៊ីន​សម្រាប់ឲ្យអ្នកជំងឺស្តាប់ពីសំឡេង មានបង្រៀន ចេះអាន ចេះនិយាយ និងមានបង្ហាញនូវរបស់​របរអ្វីមួយដើម្បីឲ្យកុមារ​បានស្គាល់ និងនិយាយពីវត្ថុទាំងនោះបានច្បាស់ ហើយការបង្រៀននេះមានរយៈពេល៦ខែសម្រាប់​កុមារដែលមាន​ភាពវ័យឆ្លាត​អាចឆាប់ចាប់បាននិងរយៈពេល១ឆ្នាំសម្រាប់កុមារដែលមិនសូវចេះនិយាយ»។

លោកស្រីវេជ្ជបណ្ឌិតបានណែនាំដល់អាណាព្យាបាលឬឪពុកម្តាយជួយបង្ហាត់ឲ្យកូនៗរបស់ខ្លួនឲ្យហាត់រៀននិយាយនៅផ្ទះនូវពាក្យអ្វីមួយដែលគ្រូបានដាក់ពីសាលាទៅដើម្បីឲ្យអណ្តាតរបស់កុមារក្រលាស់បានលឿន និងឆាប់ចេះនិយាយនិងនិយាយបានច្បាស់ល្អ។

លោក សាស្ត្រាចារ្យ លូ លីឃាង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនចៅនិងសាច់ញាតិមានជំងឺគ‑ថ្លង់ត្រូវមកវះកាត់ជំងឺ ដើម្បីឲ្យពួកគេទទួលបាននូវជីវិតថ្មី និងមានសិទ្ធិរស់នៅបានពេញលេញនៅក្នុងសង្គម៕សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម