Connect with us

ព័ត៌មានជាតិ

រូបសំណាកព្រះស្កន្ទគង់លើក្ងោករំពឹងស្រូបទាញទេសចរបន្ថែមទៀត ក្រោយដំឡើងរួច

បានផុស

នៅ

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៦មិថុនានេះថា រូបសំណាក ព្រះស្កន្ទគង់លើក្ងោក ស្ថិតនៅចំណុចប្រសព្វវិថី២ធ្នូ និងវិថីសម្តេចតេជោ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នឹងសាង សង់រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា រូបសំណាកព្រះស្កន្ទគង់លើក្ងោកនេះ គឺជារូបសំណាកទី៤ បន្ទាប់ពីរូបសំណាកធំៗចំនួន៣ផ្សេងទៀត ដែលត្រូវបានកសាងលើទឹកដី នៃខេត្តព្រះសីហនុ។

លោក ឃាង ភារម្យ បានបន្តទៀតថា រូបសំណាក៣ផ្សេង ទៀតនោះរួមមានរូបបដិមា«ព្រះថោងនាងនាគ» រូបបដិមាព្រះឧមា-មហេសូរ និងរូបបដិមាសីហរាជមុខបី ។

បើតាមអ្នកនាំពាក្យខេត្តព្រះសីហនុ ការសាងសង់រូបសំណាកទាំងនេះ គឺជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា ខេត្តជាប់សមុទ្រនេះផងដែរ។

គួរបញ្ជាក់ថា រូបបដិមាព្រះឧមា-មហេសូរមាន កម្ពស់៩ ម៉ែត្រ ដំឡើងនៅលើរង្វង់មូលមហាវិថីឆ្នេររាម ស្ថិតនៅទីប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីរាម  ហើយនៅពេលដាក់លើបល្ល័ង្គកម្ពស់៨,៥ម៉ែត្រ សរុបកម្ពស់១៧,៥ម៉ែត្រ។

រូបបដិមាសីហរាជមុខបី កម្ពស់៩ម៉ែត្រ ដំឡើង​នៅ​រង្វង់​មូលសីហរាជមុខបី ស្ថិតនៅទីប្រសព្វគ្នារវាងវិថីជោត្តញ្ញាណ លេខ៧០១ នឹងផ្លូវជាតិលេខ៤  ហើយនៅពេលដាក់លើបល្ល័ង្គកម្ពស់៦,៤៣ម៉ែត្រ សរុបកម្ពស់១៥,៤៣ម៉ែត្រ។

ចំណែករូបបដិមាព្រះស្កន្ទ កម្ពស់ ៦,១៨ ម៉ែត្រដំឡើងនៅត្រីកោណប្រសព្វព្រះស្កន្ទ ស្ថិតនៅទីប្រសព្វគ្នារវាង វិថីតេជោនឹងវិថី២ធ្នូហើយនៅពេលដាក់លើបល្ល័ង្គ កម្ពស់៦,១៨ម៉ែត្រ សរុបកម្ពស់១២,៣៦ ម៉ែត្រ។

 រូបបដិមាព្រះថោងនាងនាគ កម្ពស់២១ម៉ែត្រ​ដំឡើង​នៅ​រង្វង់​មូលមហាវិថីជំទាវម៉ៅ​ ស្ថិតនៅទីប្រសព្វគ្នារវាង មហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាម ហើយនៅពេលដាក់លើបល្ល័ង្គកម្ពស់៦,៤៣ម៉ែត្រ សរុបកម្ពស់ ២៧,៤៣ ម៉ែត្រ ហើយ​រូបបដិមានេះ​មាន​តម្លៃ​ជាង ១ លាន​ដុល្លារ​​។

បើតាមលោក លី រស្មី អនុរដ្ឋលេខាធិការ​ក្រសួងដែនដី​ នគរូបនីយកម្ម និងសំណង់ធ្លាប់បានមានប្រសាសន៍​ថា រូបសំណាក ទាំង៤នេះ ត្រូវបានចំណាយថវិកាសម្រាប់ធ្វើ អស់ជាង ២លានដុល្លារអាមេរិក ។ រូបសំណាកព្រះសីហរាជមុខ៣ ព្រះឧមា-មហេសូរ និង រូបសំណាកព្រះថោង នាងនាគ ត្រូវបានធ្វើពុម្ព នៅស្រុកខ្មែរហើយ ចាក់ស្ពាន់នៅប្រទេសចិន។ ចំណែករូបព្រះស្កន្ទ ត្រូវបានធ្វើទាំងស្រុងក្នុងប្រទេសកម្ពុជា៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ វិនាទី មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​តាមដាន​ការ​អនុវត្ត​ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១៧ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា១៨ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២៤ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម