ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដណ្តើមបានទីក្រុង Severodonetsk ទាំងស្រុងពី អ៊ុយក្រែន
ទីក្រុងយុទ្ធសាស្ត្រ Severodonetsk របស់ប្រទេសអ៊ុយក្រែន ឥឡូវនេះត្រូវបានកាន់កាប់ទាំងស្រុងដោយកងទ័ពរុស្ស៊ី។ នេះបើតាមការអះអាងពីអភិបាលក្រុង កាលពីថ្ងៃសៅរ៍ទី២៥ ខែមិថុនា។
បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនសប្តាហ៍ជុំវិញទីក្រុងសំខាន់ភាគខាងកើតមួយនេះ អភិបាលក្រុង លោក Oleksandr Striuk បាននិយាយថា ទីក្រុងនេះ បានធ្លាក់ដល់ដៃរុស្ស៊ី ទាំងស្រុងហើយ។
ក្រោយមក នៅយប់ថ្ងៃសៅរ៍ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov ក៏បានប្រកាសអំពី ការរំដោះទាំងស្រុងនៃទីក្រុង Severodonetsk រួមទាំងភូមិក្បែរនោះ ដូចជា Borivske, Voronove និង Syrotyne ផងដែរ។
លោកនិយាយថា “ទឹកដីទាំងអស់នៅច្រាំងខាងឆ្វេងនៃទន្លេ Donets ក្នុងដែនកំណត់នៃតំបន់ Lugansk គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ី និងកងកម្លាំងគាំទ្ររុស្ស៊ី”។
កងទ័ពអ៊ុយក្រែនកាលពីថ្ងៃសុក្របាននិយាយថា ខ្លួននឹងដកកងកម្លាំងចេញពីទីក្រុងនេះ យកទៅការពារទីក្រុង Lysychansk ដែលនៅនោះវិញ។
ស្របពេលជាមួយគ្នានោះដែរ លោក Striuk បន្តថា ជនស៊ីវិលបានចាប់ផ្តើមជម្លៀសចេញពីរោងចក្រគីមី Azot ដែលជាកន្លែងមនុស្សរាប់រយនាក់បានលាក់ខ្លួនពីការបាញ់ផ្លោងរបស់រុស្ស៊ី។
អ្នកទាំងនេះ បានចំណាយពេលជិតបីខែ នៅក្នុងបន្ទប់ក្រោមដី។ នោះជាការលំបាកខាងផ្លូវចិត្ត និងផ្លូវកាយ ហើយឥឡូវនេះ ពួកគេកំពុងត្រូវការជំនួយផ្នែកវេជ្ជសាស្រ្ដ និងផ្លូវចិត្ត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ