ព័ត៌មានជាតិ
សម្តេច ស ខេង ណែនាំដល់អ្នកជាប់គ្រឿងញៀន ទៅទទួលសេវាព្យាបាល និងស្ដារនីតិសម្បទា
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវលើកទឹកចិត្តដល់អ្នកញៀនគ្រឿងញៀន ឱ្យទៅទទួលសេវាព្យាបាល និងស្តារនីតិសម្បទា ដើម្បីធ្វើយ៉ាងណាឱ្យពួកគេចៀសឆ្ងាយពីគ្រឿងញៀន។

សម្តេចថ្លែងបែបនេះ នៅក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ឱ្យដឹងថា ពាក់ព័ន្ធនឹងការពង្រឹងយន្តការជាប្រព័ន្ធពីថ្នាក់រាជធានី-ខេត្ត ដល់ថ្នាក់ក្រុង ខណ្ឌ ស្រុក និងឃុំ/សង្កាត់ គឺជាការងារចាំបាច់ និងត្រូវតែធ្វើឱ្យបាន ព្រោះបើគ្មានយន្តការត្រឹមត្រូវ និងច្បាស់លាស់ទេនោះ ការដឹកនាំ គ្រប់គ្រង និងដូចជាការផ្តល់សេវាផ្សេងៗក៏មានការលំបាក និងពុំមានប្រសិទ្ធភាពដែរ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «បន្ថែមលើការពង្រឹងយន្តការ ពិសេសយន្តការសម្រាប់ជួយផ្តល់ការសម្របសម្រួលគាំទ្រ លើកទឹកចិត្ត និងជំរុញអ្នកញៀនគ្រឿងញៀនឱ្យទៅទទួលសេវាព្យាបាល និងស្តារនីតិសម្បទា។ គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គួរបង្កើនសកម្មភាពរបស់ខ្លួន ក្នុងការដឹកនាំ និងតម្រង់ទិស ដូចជា ការជួបប្រជុំ ការរៀបចំឯកសារគោលពាក់ព័ន្ធសំខាន់ៗ ការចុះតាមដាន និងវាយតម្លៃ»។
សម្ដេចក្រឡាហោម បានបន្ដថា ដើម្បីធ្វើយ៉ាងណាឱ្យការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទាំងនៅតាមមជ្ឈមណ្ឌលជាតិមណ្ឌលបណ្តោះអាសន្ន របស់រដ្ឋ និងឯកជន ក៏ដូចជា ការផ្តល់សេវានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរជាតិ មានសុក្រឹត្យភាព និងមានប្រសិទ្ធភាព ពិសេសមានភាពជឿជាក់ ដែលអាចទាក់ទាញឱ្យអ្នកញៀនគ្រឿងញៀន ឬក្រុមគ្រួសារ ចង់មកទទួល ឬចង់បញ្ជូនកូនចៅ ឱ្យមកទទួលការព្យាបាល និងស្តារនីតិសម្បទា។
ជាមួយគ្នានេះ គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គួរធ្វើការពិនិត្យ និងដោះស្រាយឱ្យបាននូវបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការបញ្ជូនអ្នកញៀនគ្រឿងញៀន ឱ្យទៅទទួលយកសេវាព្យាបាល និងស្តារនីតិសម្បទា ដែលកន្លងមកនេះ ច្រើនមានការមើលបំណាំគ្នា និងលើកយកបញ្ហាច្បាប់ធ្វើជារនាំង ដែលបញ្ហានេះ គួរត្រូវបានសម្រួល ពិសេសគួរត្រូវបានលើកទឹកចិត្តតាមរយៈការអនុវត្តគោលនយោបាយភូមិឃុំ/សង្កាត់ មានសុវត្ថិភាព ដើម្បីឱ្យមូលដ្ឋានមានលទ្ធភាព ក្នុងការលើកទឹកចិត្ត និងបញ្ជូនអ្នកញៀនគ្រឿងញៀនឱ្យទៅទទួលសេវាព្យាបាល និងស្តារនីតិសម្បទាទាំងនៅតាម សហគមន៍ នៅតាមមណ្ឌល បណ្តោះអាសន្ន និងនៅមជ្ឈមណ្ឌលជាតិ។ នេះបើតាមការបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់