ព័ត៌មានជាតិ
អតីតមូលដ្ឋានទ័ពខ្មែរក្រហម បង្កើតវិទ្យាល័យមួយទៀត សម្រួលសិស្សឆ្ងាយជិតបានចូលរៀន
អតីតតំបន់មូលដ្ឋានខ្មែរក្រហមនៅស្រុកឱរ៉ាល់ បានបង្កើតវិទ្យាល័យថ្មីមួយទៀតដើម្បីបង្ខិតសេវាអប់រំមកកៀកមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ស្ពឺប្រាប់កម្ពុជាថ្មីតាមទូរសព្ទថា នៅខេត្តកំពង់ស្ពឺមានវិទ្យាល័យ ២៥ កន្លែង។ ដោយឡែកស្រុកឱរ៉ាល់ មានវិទ្យាល័យតែមួយកន្លែង ខណៈភូមិសាស្រ្តស្រុកអតីតមូលដ្ឋានរបស់ទ័ពខ្មែរក្រហមនៅឆ្ងាយខ្វះខាតសាលារៀន។
លោកបន្តថា វិទ្យាល័យបន្ទាយប្រណាក ដែលបង្កើតថ្មីនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយអត្រាបោះបង់ចោលការសិក្សារបស់សិស្សានុសិស្សនៅក្នុងតំបន់។
បើតាមលោកប្រធានមន្ទីរ វិទ្យាល័យបន្ទាយប្រណាក ទើបបើកដំណើរការឆ្នាំសិក្សាថ្មី ២០២១-២០២២ នេះទេ ហើយកន្លងទៅក៏មានការជួយគាំទ្រពីសប្បុរសជនក្នុងការសាងសង់អគារសិក្សាមួយចំនួន។
បើតាមឯកសាររបស់មន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ស្ពឺ វិទ្យាល័យទាំង ២៥ កន្លែងនៅខេត្តកំពង់ស្ពឺមានឈ្មោះដូចជា៖
ក្រុងច្បារមន
-វិទ្យាល័យកំពង់ស្ពឺ
-វិទ្យាល័យ សុខាផល្លី
ស្រុកឧត្តុង្គ
-វិទ្យាល័យ ហ៊ុន សែន បាត់ដឹង
-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចាន់ថ្នាល់
-វិទ្យាល័យ ឧត្តុង្គ
-វិទ្យាល័យ វាលពង់
ស្រុកថ្ពង
-វិទ្យាល័យ ហ៊ុន សែន អន្លង់ជ្រៃ
-វិទ្យាល័យ ហ៊ុន សែន សំរោង
ស្រុកភ្នំស្រួច
-វិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច
-វិទ្យាល័យ ត្រែងត្រយឹង
-វិទ្យាល័យ បណ្ឌិតឡុងសៀម
ស្រុក ឱរ៉ាល់
-វិទ្យាល័យ សម្តេច ជា ស៊ីម ឱរ៉ាល់
-វិទ្យាល័យ បន្ទាយប្រណាក
ស្រុកបរសេដ្ឋ
-វិទ្យាល័យ សម្តេចឪសម្តេចម៉ែបរសេដ្ឋ
-វិទ្យាល័យ ២៤ កញ្ញា
-វិទ្យាល័យ ស្លាបលែង
-វិទ្យាល័យ ហ៊ុន សែន មង្គលបពិត្រ
ស្រុកគងពិសី
-វិទ្យាល័យ ព្រះបិតាឯករាជ្យ
-វិទ្យាល័យ ព្រះឧត្តមសានមុនីជង្រុក
-វិទ្យាល័យ ហ៊ុន សែន ជ្រៃហូរព្នៅ
-វិទ្យាល័យ ទ័ពមានជ័យ
ស្រុកសំរោងទង
-វិទ្យាល័យ ហ៊ុន សែន ចំបក់
-វិទ្យាល័យ ឌីប៉ុក
-វិទ្យាល័យ សម្តេចហ៊ុន សែន រលាំងឈូក
-វិទ្យាល័យ ហ៊ុន សែន អង្គមេត្រី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់