Connect with us

ព័ត៌មានអន្ដរជាតិ

G7 ដាក់​គោល​ដៅ​​រក​​ប្រាក់​​​​៦០០​​ប៊ីលាន​​ដុល្លារ​​ទប់​​ទល់​​នឹង​​​គម្រោង​យក្ស​​​របស់​​ចិន​

បានផុស

នៅ

មេ​ដឹក​នាំ​ក្រុម​ប្រទេស​ G7 កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មិថុនា​នេះ បាន​សន្យា​រៃ​អង្គាស​ប្រាក់​ឲ្យ​បាន​​​​៦០០​ប៊ីលាន​ដុល្លារ​អាមេរិក​​នៅ​ក្នុង​មូលនិធិសាធារណៈ​ និង​​ឯក​ជន​រយៈ​ពេល​៥​ឆ្នាំ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​​ដល់​​ហេដ្ឋារចនា​សម្ព័ន្ធ​​ត្រូវ​ការ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ និង​ដើ​ម្បី​ទប់​ទល់​នឹង​មហា​គម្រោង​របស់​​ប្រទេស​ចិន «ផ្លូវ​មួយ ​ខ្សែ​ក្រវ៉ាត់​មួយ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន និង​បណ្តា​មេដឹក​នាំ G7 ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ថ្មី​នូវ​មហា​គម្រោង​​របស់​ពួក​គេ​ដែល​បាន​​​ដូរ​ឈ្មោះ​ថ្មី​គឺ«ភាព​ជា​ដៃ​គូ​សម្រាប់​ការ​វិនិយោគ និង​ហេដ្ឋារចនា​សម្ព័ន្ធ​សកល»​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​​​នៅ​ Schloss Elmau ​ភាគ​ខាង​ត្បូង​​ ប្រទេស​អាល្លឺម៉ង់​កាល​ពី​ចុង​សប្តាហ៍​នេះ។

មេ​ដឹក​នាំ G7
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន បាន​និយាយ​ថា អាមេរិក​​កៀរគរ​​​ប្រាក់​ឲ្យ​បាន​​ចំនួន​២០០​ប៊ីលាន​ដុល្លារ​អាមេរិក​​ជា​ជំនួយ​មូលនិធិ​សហព័ន្ធ និង​ការ​វិនិយោគ​ឯក​ជន​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​ដើម្បី​ឧបត្ថម្ភ​គាំទ្រ​ដល់​​គម្រោង​នានា​នៅ​ក្នុង​​បណ្តា​ប្រទេស​​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម ដែល​នឹង​ជួយ​ដោះ​ស្រាយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ព្រម​ទាំង​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​សុខាភិបាល សមភាព​យ៉េនឌ័រ និងហេដ្ឋារចនា​សម្ព័ន្ធ​ឌីជីថល។

«ខ្ញុំ​ចង់​​បញ្ជាក់​ឲ្យច្បាស់​លាស់ នេះ​មិន​មែន​ជា​ជំនួយ ​ឬ​សប្បុរស​ធម៌​ទេ។ វា​ជា​ការ​វិនិយោគ​មួយ​ដែល​នឹង​​ផ្តល់​ផល​ចំណេញ​​សម្រាប់​អ្នក​គ្រប់​គ្នា»។ លោក ចូ បៃដិន មាន​ប្រសាសន៍ និង​បញ្ជាក់​ថា វា​នឹង​អនុញ្ញាត​ឲ្យ​បណ្តា​ប្រទេស​​នានា​មើល​ឃើញ​នូវ​អត្ថ​​ប្រយោជន៍​​នៃ​ភាព​ជា​ដៃ​គូ​ដ៏រឹង​មាំ​ជា​មួយ​ប្រជា​ធិបតេយ្យ។

លោក បៃដិន បាន​បន្ថែម​ថា ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​​អាច​ទទួល​បាន​ពី​ធនាគារ​អភិវឌ្ឍ គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​អភិវឌ្ឍ មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ និងស្ថាប័ន​ផ្សេងៗទៀត។

ជាមួយ​គ្នា​នេះ លោក Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​ថា អឺរ៉ុប​នឹងកៀរគរប្រាក់​ចំនួន​​៣០០​ប៊ីលាន​ដុល្លារ​អាមេរិក​សម្រាប់​គំនិត​ផ្តួច​ផ្តើម​ក្នុង​រយៈ​ពេល​ដូច​គ្នា​ដើម្បី​បង្កើន​ជម្រើស​ប្រកប​ដោយ​និរន្តរភាព​​​នឹងគម្រោង​យក្ស​​«ផ្លូវ​មួយ ​ខ្សែ​ក្រវ៉ាត់​មួយ»​របស់​ចិន ដែល​លោក​ប្រធានាធិបតី ស៊ី ជិនពីង បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​២០១៣៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម