KPT+
Louis Vuitton ពីក្មេងអនាថា ក្លាយជាម្ចាស់យីហោម៉ាកល្បី LV
Louis Vuitton គឺជាកំពូលម៉ាកល្បីលេខ ១ នៅលើពិភពលោក ដែលត្រូវគេទទួលស្គាល់អំពីគុណភាព និងភាពទាន់សម័យតាំងពីយូរលង់ណាស់មកហើយ។ មនុស្សទូទាំងពិភពលោក សុទ្ធតែស្គាល់ម៉ាកនេះស្ទើរតែគ្រប់គ្នា ប៉ុន្តែភាគតិចណាស់ដែលដឹងពីប្រវត្តិរបស់ម៉ាកដ៏ល្បីនេះ។
ដូច្នេះហើយកម្ពុជាថ្មីបានជីកកាយ អំពីជីវប្រវត្តិលោក Louis Vuitton ឲ្យប្រិយមិត្តអ្នកអានបានដឹងកាន់តែច្បាស់ ថាតើលោកមានប្រវត្តិបែបណាខ្លះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/11-portrait-of-louis-vuitton-.jpg__760x0_q75_crop-scale_subsampling-2_upscale-false-1.jpg)
Louis Vuitton កើតនៅថ្ងៃទី ៤ ខែ សីហា ឆ្នាំ ១៨២១ គាត់ដឹងក្ដីឡើងលើទឹកដី អានឆេយ (Anchay) ប្រទេសបារាំង។ Louis មានឪពុកជាកសិករ និងម្ដាយជាអ្នកធ្វើមួក។ កាលនោះប្រទេសបារាំងទើបតែងើបឡើងពីសង្គ្រាមណាប៉ូឡេអុងនៅឡើយទេ ដូច្នេះហើយកសិករជាច្រើនទាំងគ្រួសារ Vuitton ក៏ធ្លាក់ខ្លួនយ៉ាងខ្លាំងផងដែរ។ ដោយការទាល់ច្រក Louis សម្រេចចិត្តធ្វើចម្ការពីព្រលឹមទល់ល្ងាចតែម្ដងទៅ គាត់ដាំដំណាំ ប្រមូលផលដំណាំ ចិញ្ចឹមសត្វ និងរកអុសសម្រាប់ជីវភាពគ្រួសារ។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/icone-9-1096x1248-1-899x1024.jpg)
ដល់ពេលមួយដែល Louis មានអាយុ ១០ឆ្នាំ ជីវិតរបស់គាត់កាន់តែពិបាក ម្ដាយលាចាកលោក ចំណែកឯឪពុកក៏រៀបការប្រពន្ធថ្មីដែលម្ដាយចុងរបស់គាត់គឺជាស្ត្រីចិត្តអាក្រក់ដូចក្នុងរឿងព្រេងនិទាន នាងធ្វើបាប Louis រហូតដល់ Louis រត់ចោលផ្ទះតែម្ដងទៅ។ ក្នុងឆ្នាំ ១៨៣៥ ពេល Louis មានអាយុ ១៣ឆ្នាំ គាត់រត់ទៅបារាំងទាំងគ្មានលុយ គ្មានអាហារ សំណាងល្អ Louis ទទួលបានការងារ ជាកូនជាងធ្វើវត្ថុប្រើប្រាស់ទាំងដឹងថាការងារនេះមិនសូវជារកប្រាក់បានប៉ុន្មានទេ ប៉ុន្តែគេបង្រៀនគាត់ឲ្យចេះធ្វើវត្ថុចេញពី ថ្ម លោហៈ ក្រណាត់ និងឈើ។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/Louis-Vuitton-LV-Unisex-Vanity-PM-in-Monogram-Canvas-Brown-12.jpg)
បន្ទាប់មកមានខ្សែរទេះភ្លើងគេបើកដំបូងទៅទីក្រុងប៉ារីស អ្នកដំណើរស្ទើរតែគ្រប់គ្នាត្រូវការប្រអប់ធំៗដែលអាចដាក់អីវ៉ាន់ដូចជា គំនូរ ឧបករណ៍តន្ត្រី និង គ្រឿងសង្ហារិមជាដើម។ លោកមេជាង Monsieur Maréchal បានជួល Louis មកធ្វើជាកូនជាង ដោយសារតែ louis មានជំនាញស្រាប់។ Louis មានស្នាដៃល្បីរន្ទឺធ្វើឲ្យអធិរាជស្រី Eugénie de Montijo តែងតាំងគាត់ជាជាងផ្ទាល់ខ្លួន។ មួយឆ្នាំក្រោយមក Louis ក៏សម្រេចចិត្តបើកហាងដំបូងជាមួយការច្នៃប្រឌិតថ្មីៗ ទទួលបានការពេញចិត្តពីភ្ញៀវជាខ្លាំង។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/0710_Which-Louis-Vuitton-Bag-Are-You_Feature.jpg)
ក្រោយមកក៏មានសង្គ្រាមទៀត ធ្វើឲ្យ Louis ធ្លាក់ខ្លួនជាលើកទីពីរ សូម្បីតែអាហារសឹងតែមិនបានបរិភោគ រហូតដល់ឆ្នាំ ១៨៧១ សង្គ្រាមបានបញ្ចប់ Louis ក៏ត្រលប់មកផ្ទះវិញ។ ពឹងលើប្រាក់សន្សំ គាត់ក៏ចាប់ផ្ដើមម្ដងទៀត អ្វីៗក៏ល្អឡើងវិញ ជាអកុសល Louis ស្លាប់នៅអាយុ ៧២ឆ្នាំ ដោយគ្មានមូលហេតុ ហើយកូនប្រុសរបស់ Louis ឈ្មោះ Georges Vuitton ក៏បានបន្តមុខជំនួញ និងបង្កើតស្លាកសញ្ញាជាការចងចាំពីឪពុករបស់គាត់គឺ LV នេះឯង៕
ប្រែសម្រួល៖ វារី
ចុចអាន៖កំពូលម៉ាកយីហោសំលៀកបំពាក់ថ្លៃបំផុតទាំង១០ ជា Brands លំដាប់ពិភពលោក
ចុចអាន៖ប្រវត្តិបិសាចសមុទ្រ សាយរ៉ិន ស៊ីសាច់ជាអាហារ និងស្អប់មនុស្សប្រុសខ្លាំង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់