Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ស្នើចាត់វិធានការតាម​ផ្លូវច្បាប់ទៅលើអ្នកលក់ បារីអេឡិចត្រូនិក​តាមបណ្តាញសង្គម

បានផុស

នៅ

 ក្រសួងសុខាភិបាល បានស្នើឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងស្ថាប័នពាក់ព័ន្ធជួយចាត់វិធានការ​តាមផ្លូវច្បាប់ ទៅលើការផ្សព្វផ្សាយការលក់ផលិតផលបារី អេឡិចត្រូនិក អេចឈ៍ ធី ភីនៅតាមរយៈបណ្តាញ​ព័ត៌មានសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំលើកទី២៦ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់នៅព្រឹកថ្ងៃទី២៧មិថុនានេះ លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការត្រួត​ពិនិត្យផលិតផលថ្នាំជក់បានមានប្រសាសន៍ថា «បារីអេឡិចត្រូនិក ជាផលិតផលថ្មីដែលបង្កហានិភ័យធ្ងន់ធ្ងរ​ទាំងអ្នក​ប្រើប្រាស់ និងអ្នកស្រូបយកចំហាយ។ ដូច្នេះក្រសួងសុខាភិបាល សូមអំពាវនាវដល់​សាធារណជន​គ្រប់រូប ​ដែលកំពុងប្រើប្រាស់ផលិតផលថ្នាំជក់ ​សូមលះបង់ចោល និង​អ្នកដែលមិនទាន់ចាប់ផ្តើមប្រើប្រាស់ សូមចៀសវាងពី​ការប្រើប្រាស់ផលិតផល​ថ្នាំជក់ ​ផលិតផលបារីអេឡិចត្រូនិកគ្រប់ប្រភេទ ​ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពបុគ្គល គ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ និងសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្ត និង​ជំរុញការអនុវត្ត​ច្បាប់ស្តីពី ​ការត្រួតពិនិត្យផលិតផលថ្នាំជក់​ឲ្យមានប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន បានអបអរសាទរដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ដែល​បាន​ចេញសេចកី្តណែនាំស្តីពី ការចាត់វិធានការ បង្ការទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់​ផលិតផល បារីអេឡិចត្រូនិក អេចឈ៍ ធី ភី ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋលេខាធិការបានបន្តថា ក្រសួងសុខាភិបាល​ ក្នុងនាមជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់​កន្លងមក បាន​ចូលរួមអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់​ នៃបារីអេឡិចត្រូនិក ដល់គណៈកម្មាធិការត្រួតពិនិត្យ​ផលិត​ផលថ្នាំជក់ ស្ថាប័នពាក់ព័ន្ធ និងសាធារណជន និងបានចូលរួមសហការ​ជាមួយគណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ​ ក្នុងការចុះតាមដាន ឃាត់ ការលក់ដូរចែកចាយបារី​អេឡិចត្រូនិក។

ជុំវិញការប្រើប្រាស់ផលិតផល បារីអេឡិចត្រូនិកនេះដែរ ក្រសួងអប់រំយុវជន និងកីឡាថ្មីៗនេះ បានចេញសេចក្ដីណែនាំ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចឆ៍ ធី ភី (HTPs) នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយអូសទាញយុវវ័យ ឱ្យប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឆ៍ ធី ភី ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពដូចជា បង្កជំងឺមហារីក បង្កើនហានិភ័យជំងឺបេះដូង ជំងឺសួត ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ខួរក្បាលរបស់កុមារ និងយុវវ័យព្រមទាំងបង្កអន្តរាយដល់រាយកាយ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អារ៉ាប៊ីសាអូឌីត ប្រហារ​ជីវិត​អ្នក​ទោស​ជាង ៣០០​នាក់​នៅ​ក្នុង​ឆ្នាំ​២០២៤

ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋមន្ត្រីការងារ លើកទឹកចិត្តយុវជន ខិតខំរៀនជំនាញថ្មីៗ ឆ្លើយតបវិស័យឧស្សាហកម្មទំនើប

ជីវិតកម្សាន្ដ១៦ នាទីutes មុន

ចាយពេលជាង ២០ឆ្នាំ សួន ពិសិដ្ឋ ថា លោកប្រឹងឆ្លាក់ច្នៃខ្លួនឯង ឱ្យក្លាយជាអ្នកសិល្ប:ពហុជំនាញ

ជីវិតកម្សាន្ដ២២ នាទីutes មុន

កូនស្រីអតីតកីឡាករបាល់ទាត់ Franck បង្ហោះរូបស្រាត ផ្គើននឹងការព្រមានឪពុក

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​EU ពន្យារពេលចាប់ផ្ដើមហាមឃាត់ការនាំចូលទំនិញ​ដែល​ពាក់ព័ន្ធនឹង​ការបំផ្លាញព្រៃឈើ ១ ឆ្នាំ​

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីចាប់ត្រាក់ទ័រមួយគ្រឿង អ្នក​ភូមិអះអាង​ថាឈូសសំអាតដីភូមិ​ធ្វើ​ស្រែ​ចម្ការ មិនមែនឈូស​ដីព្រៃនោះទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហេតុអ្វីកូរ៉េខាងត្បូង ដាក់ច្បាប់អាជ្ញាសឹក? តើពេលនេះ ស្ថានការណ៍យ៉ាងណាហើយ?

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មន្ត្រីកំពូលៗរបស់លោក Yoon ស្នើសុំលាលែងពីតំណែង ជាទ្រង់ទ្រាយធំ

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវជាតិលេខ ៤១ បំបែក​ពីថ្នល់​ទទឹងប្រសព្វផ្លូវជាតិ​លេខ​៤​ ដល់​ខេត្ត​កំពត សម្រេច​បាន​ជិត ១០០%

Sokha Hotels

ព័ត៌មានពេញនិយម