Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំបណ្ដុះបណ្ដាល ការពារហានិភ័យប្រព័ន្ធអនឡាញ ដល់សិស្ស និងគរុសិស្ស

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានផ្សាយមុននេះថា នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលស្តីពីអក្ខរកម្មឌីជីថល ដល់គរុសិស្ស និងសិស្សានុសិស្ស សរុបចំនួន ៣៦០នាក់ មកពីតាមបណ្តាគ្រឹះស្ថានសិក្សាគោលដៅចំនួន១២ នៅក្នុងខេត្តកំពង់ធំ។ សិក្ខាសាលានេះ មានរយៈពេលពេល២ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាគរុកោសល្យ និងវិក្រឹតការ ហ៊ុន សែន ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សិក្ខាសាលានេះបានធ្វើការបែងចែកសិស្សានុសិស្សធ្វើការសិក្សាជាក្រុមៗ និងរៀបចំជាពីរទម្រង់ គឺតាមទម្រង់វីដេអូអនឡាញផង និងទម្រង់ជួបជុំផ្ទាល់ផង ក្នុងគោលបំណង ដើម្បីចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងផ្នែកឌីជីថលសំខាន់ៗមួយចំនួនជូនដល់សិស្សានុសិស្សអំពី ការពារហានិភ័យពីការប្រើប្រាស់ប្រព័ន្ធអនឡាញ ដូចជា ការឆបោក ការបំពានកេរ្តិ៍ខ្មាស ការគំរាមកំហែង និងការទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គមនានា។

សិក្ខាសាលា ព្រមទាំងបណ្ដុះបណ្ដាលពី ការបង្កើត ការដាក់ពាក្យសម្ងាត់រឹងមាំ និងការប្រើប្រាស់ទំព័រហ្វេសបុក, បង្ហាញពីបច្ចេកទេសងាយៗដោយប្រើធនធានដែលមានស្រាប់ដូចជា ទូរស័ព្ទ ស្មាតហ្វូន កុំព្យូទ័រ និង កុំព្យូទ័របន្ទះ ដើម្បីបង្កើតជាវីដេអូអប់រំខ្លីៗ និងកម្មវិធីបច្ចេកវិទ្យាផ្សេងៗ, ការស្វែងរកព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត និងរបៀបនៃការប្រើប្រាស់កម្មវិធី Google (Google Meet, Google Drive, Google Docs, Google Sheets, and Google Slides), Telegram, និង Canva ជាដើម ក្នុងការសិក្សាស្រាវជ្រាវ និងកិច្ចការផ្សេងៗប្រចាំថ្ងៃ។ ព្រមទាំង បញ្ជ្រាបខ្លឹមសារ អំពីភាពជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវ និងលើកទឹកចិត្តឱ្យយុវជនបង្កើតព័ត៌មានល្អៗ និងមានប្រយោជន៍ដល់សង្គមជាតិ ហើយដាក់បញ្ចូលទៅក្នុងប្រព័ន្ធបណ្តាញសង្គមសម្រាប់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់ទូទៅ។ល។

គួរបញ្ជាក់ថា ក្រោយពីបានបញ្ចប់វគ្គសិក្ខាសាលានេះ យុវជន អាចមានសមត្ថភាពប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយការទទួលខុសត្រូវ អាចអភិវឌ្ឍសមត្ថភាពចំណេះដឹងខ្លួនឯង ជួយដល់ការសិក្សា ការពារខ្លួនឯងឱ្យចៀសផុតពីការឆបោក ការបៀតបៀនកេរ្តិ៍ខ្មាស និងការគំរាមកំហែងពីប្រព័ន្ធអនឡាញ ហើយក៏អាចមានសមត្ថភាពបង្កើតឱកាសផ្សេងៗដូចជាពង្រីកអាជីវកម្មតាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញជាដើម។ ជាចុងបញ្ចប់ យុវជននឹងចេះប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ជាឱសថនៃស្នាមញញឹម និងចែករំលែកចំណេះដឹងដល់អ្នកប្រើប្រាស់បណ្ដាញទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រថយន្ត​ក្រុង​ធ្លាក់​ចូលប្រឡាយ​បណ្តាល​ឲ្យ​ស្លាប់និង​របួស​១៤​នាក់​ ក្នុងទីក្រុង Asyut អេហ្ស៊ីប

ព័ត៌មានជាតិ១ ម៉ោង មុន

សមត្ថកិច្ច១១៥៩នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ​សន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ លើកមេធាវីរបស់គាត់ Alina Habba ធ្វើជាទីប្រឹក្សាប្រធានាធិបតី

ព័ត៌មានជាតិ១ ម៉ោង មុន

ស្អែក​សម្ដេចធិបតីអញ្ជើញបើកការដ្ឋានសង់មន្ទីរពេទ្យសាកលវិទ្យាល័យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ

Sokha Hotels

ព័ត៌មានពេញនិយម