KPT+
ជីកកកាយចំណូលកប់ក្ដោង បងប្អូនស្រីត្រកូល Kardashian និង Jenner
បងប្អូនស្រីនៅក្នុងគ្រួសារ Kardashian និង Jenner រួមមាន Kim Kardashian, Kylie Jenner, Kendall Jenner មិនត្រឹមតែជាតារាល្បីលំដាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែពួកនាងសុទ្ធសឹងជាសេដ្ឋីនីវ័យក្មេង មានប្រាក់វាល់លានក្ដោបក្ដាប់ ក្រោយជោគជ័យលើអាជីវកម្មផ្ទាល់ខ្លួន ក្នុងរយៈពេលដ៏ខ្លី។ ស្ត្រីនៅក្នុងត្រកូលនេះ សុទ្ធតែជាសហគ្រិនដែលមានសមត្ថភាពមិនធម្មតា ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងវិស័យជំនួញ។
និយាយចំពោះ Kim Kardashian នាងជាអ្នកជំនួញជោគជ័យឈានមុខគេនៃឧស្សាហកម្មកម្សាន្តអាមេរិក ទោះបីជាជីវិតឯកជនរបស់នាងជួបរឿងអាស្រូវជាច្រើនក៏ដោយ។ យីហោសម្លៀកបំពាក់របស់តារាបង្ហាញម៉ូដរូបនេះ មានរហូតដល់ ៣.២ពាន់លានដុល្លារអាមេរិកឯណោះ។ នាងត្រូវទស្សនាវដ្ដី Forbes ចុះបញ្ជីជាស្ត្រីមានជាងគេលំដាប់ទី១៦ នៅអាមេរិក ប្រចាំឆ្នាំ២០២២។ យោងតាមប្រភពជាច្រើនពីសារព័ត៌មានហូលីវូដ ទ្រព្យសម្បត្តិផ្ទាល់ខ្លួបរបស់ Kim Kardashian កំពុងកាន់កាប់នាពេលបច្ចុប្បន្ន មានប្រហែល ១ពាន់លានដុល្លារអាមេរិក។
រីឯមហាសេដ្ឋីស្រីបង្កើតទ្រព្យដោយខ្លួនឯង Kylie Jenner ទោះបីជានាងជាសមាជិកវ័យក្មេងជាងគេក្នុងគ្រួសារក៏ដោយ ប៉ុន្តែនាងជាម្ចាស់ម៉ាកយីហោច្រើនជាងគេក្នុងចំណោមបងប្អូនស្រីទាំង ៥នាក់។ នៅលើផេកផ្ទាល់ខ្លួនរបស់នាង Kylie មានអ្នកតាមដានរហូតដល់ ៣៥២លាននាក់ ដែលនេះជាឧបករណ៍ផ្សាយពាណិជ្ជកម្មដ៏មានប្រសិទ្ធភាពសម្រាប់ម៉ាកយីហោរបស់តារាស្រីវ័យ ២៥ឆ្នាំរូបនេះ។
កាលពីឆ្នាំ២០២០ Kylie បានលក់ភាគហ៊ុនរបស់ក្រុមហ៊ុនច្រើនជាង ៥០% ទៅឱ្យអាជីវកម្មសម្រស់ពហុជាតិនៅសហរដ្ឋអាមេរិក និងកើបប្រាក់បាន ៥៤០លានដុល្លារ មុនពេលបង់ពន្ធ។ ពេលនេះ នាងកាន់កាប់ភាគហ៊ុនដែលនៅសល់ចំនួន ៤៤% នៃភាគហ៊ុនរបស់ក្រុមហ៊ុន ធ្វើឱ្យយីហោគ្រឿងសំអាងថែរក្សាស្បែករបស់ Kylie Jenner មានតម្លៃរហូតដល់ ១៦លានដុល្លារអាមេរិក។
ដោយឡែក បងស្រីច្បង Kourtney Kardashian បច្ចុប្បន្នជាម្ចាស់គេហទំព័រដែលមានឯកទេសក្នុងការបង្ហោះអត្ថបទអំពីជីវិត សុខភាព គ្រួសារ ការកម្សាន្ត និងលក់ផលិតផលផងដែរ។ យោងតាមសារព័ត៌មានអាមេរិក តម្លៃនៃគេហទំព័រនេះគឺប្រហែល ១៥លានដុល្លារអាមេរិក។ ទោះជាយ៉ាងណា មនុស្សជាច្រើននិយាយថា តម្លៃពិតប្រាកដនៃគេហទំព័រនេះអាចមានតម្លៃថ្លៃជាងចំនួនប៉ាន់ស្មាន។
យោងតាមសារព័ត៌មាន Australia’s News ម៉ាកសម្លៀកបំពាក់ដែល Khloé Kardashian ដែលជាមហាសេដ្ឋីស្រីដ៏ល្បីល្បាញបំផុត បានសហការបង្កើតជាមួយនាយកទីផ្សារជនជាតិអង់គ្លេសមានតម្លៃរហូតដល់ ១២.៧លានដុល្លារអាមេរិក។ នៅថ្ងៃអនាគត ម៉ាកយីហោនេះត្រូវបានគេរំពឹងថានឹងពង្រីកខ្លួនទៅជារបស់របរដូចជា ស្បែកជើង និងឈុតងូតទឹកជាដើម ព្រោះវាមានប្រជាប្រិយភាពពីអតិថិជន។
ចំពោះតារាបង្ហាញ Kendall Jenner វិញ នាងជាកំពូលតារាម៉ូឌែលស៊ីថ្លៃបំផុតទី២ នៅលើលោក ដែលនេះជាប្រភពចំណូលដ៏មហាសាលរបស់នាង។ បន្ថែមពីលើការរកលុយនៅក្នុងវិស័យបង្ហាញម៉ូដ នាងក៏ជាម្ចាស់នៃក្រុមហ៊ុនភេសជ្ជៈដ៏ធំផងដែរ។ កាលពីឆមាសទី១ ឆ្នាំ២០២២នេះ ក្រុមហ៊ុនរបស់នាងលក់ភេសជ្ជៈចេញបានជាង ១លានដប ធ្វើឱ្យនាងកើបចំណូលបានរាប់លាន។
ចុងក្រោយគេ Kris Jenner ដែលជាម្ដាយរបស់កំពូលតារាស្រីទាំង ៥ដួង ក៏រកចំណូលបានរាប់រយលានដុល្លារផងដែរ ក្នុងមួយខែៗ។ បច្ចុប្បន្ន អ្នកស្រី Kris កំពុងដំណើរការក្រុមហ៊ុនមួយដែលមានជំនាញ ក្នុងការគ្រប់គ្រងជំនួញរបស់កូនស្រី។ ក្រៅពីនេះ Kris Jenner ក៏ជាម្ចាស់គេហទំព័រលក់សម្លៀកបំពាក់ជជុះ និងគ្រឿងប្រើប្រាស់ដែលគ្រួសារអ្នកស្រីធ្លាប់ប្រើដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie
ចុចអាន៖ កូនស្រីរបស់ Kylie Jenner ត្រូវបានកំណត់ក្នុងបញ្ជីអ្នកមានបំផុត នាថ្ងៃអនាគត
ចុចអាន៖ ទម្លាយអាថ៌កំបាំងសេដ្ឋីនីវ័យក្មេង Kylie Jenner មនុស្សភាគច្រើនមិនធ្លាប់ដឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព