ជីវិតកម្សាន្ដ
កប់ខ្លាំងណាស់ ត្រឹមប៉ុន្មានថ្ងៃសោះ ឃើញជាង ១០ម៉ឺន វីដេអូ ត្រាប់តាមបទរបស់ សីម៉ា នៅ tiktok
ឆ្នាំ២០២០ត្បិតថា ពិភពលោកជ្រួលច្របល់ដោយការផ្ទុះមេរោគកូវីដ១៩ ប៉ុន្តែតន់ ច័ន្ទសីម៉ា គឺជា ឆ្នាំនាងផ្ទុះខ្លាំងបំផុត ដោយបទចម្រៀងនាងស្ទើរទាំងអស់ ទទួលបានការពេញនិយមខ្លាំង ជាហេតុនាំឲ្យនាងឡើងតម្លៃខ្លួនខ្ពស់កប់ពពកមិនធ្លាប់មាន។ ឥឡូវនេះ បទថ្មីមួយបទរបស់នាង ក៏ កំពុងផ្ទុះខ្លាំងទៀត នៅលើ Tik Tok ក្រោយទើបចេញតែប៉ុន្មានថ្ងៃសោះ។
តាមព័ត៌មានទម្លាយជាពីសាមីផលិតកម្ម ដែលជាទ្រនំរបស់តារាចម្រៀងបានឲ្យដឹងថា នាពេល នេះ តន់ ចន្ទសីម៉ា កំពុងផ្ទុះខ្លាំងទៀតហើយជាមួយបទ “កូនក្មេងនិងមនុស្សចាស់” នៅលើ បណ្ដាញសង្គមពេញនិយមរបស់ចិន។ បទនេះ បានបញ្ចេញនៅលើឆាណែលយូធូបរបស់ Galaxy Navatra កាលពីសប្ដាហ៍មុន។ ភ្លាមៗបទចម្រៀងមនោសញ្ចេតនាដ៏គួរឲ្យក្នាញ់មួយនេះ ទទួលបានការចុចចូលស្ដាប់យ៉ាងគំហុក។
គិតមកដល់បច្ចុប្បន្ន “កូនក្មេងនឹកមនុស្សចាស់” មានអ្នកចុចចូលស្ដាប់ជាង ១,៣លានដងហើយ។ បន្ថែមពីលើនេះ បទរបស់តារាស្រីតូចច្រឡឹងរូបនេះ កំពុងអង្រួនបណ្ដាញសង្គម Tik Tok ថែម ទៀតដែលបង្ហាញថា កំពូលតារាចម្រៀងក្មេងស្រីម្នាក់នេះ កំពុងតែទាញយកប្រជាប្រិយភាពយ៉ាងខ្លាំង។
តាមរបាយការណ៍ចេញផលិតកម្ម Galaxy Navatra ប៉ុន្មានថ្ងៃមកនេះបទ “កូនក្មេងនឹកមនុស្ស ចាស់” កំពុងតែនាំមុខគេទៀតហើយ នៅក្នុង tik tok មានអ្នកធ្វើតាម១៣ម៉ឺន៥ពាន់វីដេអូ នឹងចាប់ ផ្ដើមហក់ឡើងនៅក្នុងបណ្ដាញ YouTube បណ្ដើរៗទៀតដែរ។ ស្ថានភាពនេះ គេរំពឹងថា សីម៉ា ទំនងអាចបង្កើតប្រវត្តិសាស្ត្រថ្មីទៀត សម្រាប់ខ្លួនឯងជាមួយបទចម្រៀងថ្មីមួយបទនេះ។
តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា នាងជាតារាចម្រៀងនៅក្មេងខ្ចី ប៉ុន្តែសមត្ថភាពរបស់ នាងពិតជាខ្លាំងមិនធម្មតា ក្នុងនោះតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ អាចច្រៀងបានគ្រប់ ទម្រង់ និងច្រើនភាសាថែមទៀត ហើយគ្រប់បទចម្រៀងសុទ្ធតែល្បីៗទាំងអស់។ តាមរបាយការណ៍ ពី ពេលកន្លងទៅចេញដោយផលិតកម្ម Galaxy Navatra ដែរនោះ តន់ ចន្ទសីម៉ា បានឈរនៅ លំដាប់កំពូលនៅក្នុងឆ្នាំ២០២០នេះ ដោយបទចម្រៀងរបស់នាងមានអ្នកទស្សនារហូតជាង៤០០លានដង ដែលចំនួននេះ មិនទាន់អាចមានតារាចម្រៀងរូបណា អាចធ្វើបាននៅឡើយ។
ដូច្នេះហើយភ្លាមៗ តន់ ចន្ទសីម៉ា ក៏ត្រូវបានផលិតកម្ម Galaxy Navatra កំណត់តម្លៃពលកម្ម សម្រាប់ចេញច្រៀងតាមមង្គលការ ពិធីជប់លៀង ដល់ទៅ ២ម៉ឺនដុល្លារអាមេរិកឯណោះ។
ងាកមកបទ “កូនក្មេងនឹកមនុស្សចាស់” ដដែលវិញផលិតកម្ម ក៏បង្ហាញពីការរំពឹងទុកថា នឹង ក្លាយជាបទពេញនិយាមជាងគេផ្នែកបទចម្រៀងមនោសញ្ចេតនានាចុងឆ្នាំ២០២១នេះ ជាក់ជា មិនខាន។ តើ “កូនក្មេងនឹកមនុស្សចាស់” នេះមានអត្ថន័យយ៉ាងណាសូមស្ដាប់ទាំងអស់គ្នា៖
អត្ថបទពាណិជ្ជកម្ម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល