Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី ណែនាំ​សាជាថ្មី​ដល់​ក្រុមបាតុករ អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុនណាហ្គាវើលដ៏​

បានផុស

នៅ

ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ការណែនាំ​សាជាថ្មី​ដល់​ក្រុមបាតុករ អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើ​ល​ដ៏ ក្នុងករណី​មានបំណង​ធ្វើការ​សម្តែង​មតិ​ជា​សាធារណៈ ត្រូវអនុវត្ត​តាម​នីតិ​វិធី​ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម ដោយ​សន្តិវិធី និង​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ ព្រមទាំង​គោរព​តាម ការណែនាំ​ផ្សេងៗ ព្រមទាំង​ធ្វើ​សកម្មភាព​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មិនត្រូវ​ប្រមូលផ្តុំ ឬ​ដង្ហែ​ក្បួន​ដោយ​ខុសច្បាប់ ដោយ​បិទផ្លូវ​សាធារណៈ នាំឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ ពិសេស​ប៉ះពាល់ ដល់​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និង​បង្ក​ការកកស្ទះ​ចរាចរណ៍ ព្រមទាំង​បង្ក​ការរំខាន​ដល់ ការប្រកប​របរ​អាជីវ​កម្ម កិច្ចការ​ប្រចាំថ្ងៃ និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ដទៃទៀត​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាបជូន​ដល់​សាធារណជន​មេត្តា​ជ្រាបថា នៅ រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២​នេះ ក្រុមបាតុករ​ជា អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើ​ល​ដ៏ ប្រមាណ​ជា ៧០​នាក់ បាន​បន្ត​មក​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​ខុសច្បាប់​នៅ​កណ្តាល​មហាវិថី​សម្តេច សុធារស ដោយ​ដើរ​លើ​ទ្រូងផ្លូវ ចាប់​ពីមុខ​ចំណុច​ផ្សារ​ទំនើប​អី​អន​១ មកដល់​ស្តុ​ប​នាគ​បាញ់​ទឹក​។

អ្វី​ដែល​គួរឱ្យកត់សម្គាល់​នោះ​គឺ លើក​នេះ​ក្រុមបាតុករ​បាននាំគ្នា​ចង​ក្រណាត់​ពណ៌​ខៀវ​រុំ​ក្បាល ភ្ជាប់​នូវ​ពាក្យស្លោក​ដូចៗ​គ្នា​ថា “​កុំ​យកលុយ ទិញ​សិទ្ធិ​” ដែល​នេះ​បង្ហាញថា ក្រុម​នេះ​បាន​ត្រៀមលក្ខណៈ រួចជាស្រេច ក្រោម​ការរៀបចំ​ផែនការ​ទុកជាមុន​របស់​មនុស្ស​មួយ​ក្ដាប់​តូច​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​មិនល្អ មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​បង្ក​ការប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ រហូត​ឈានដល់​ការប្រើ​អំពើហិង្សា​មកលើ​សមត្ថកិច្ច បណ្ដាលឱ្យ​សមត្ថកិច្ច​មួយចំនួនរ​ង​របួសស្រាល ព្រមទាំង​បាត់បង់​វិទ្យុទាក់ទង​ចំនួន ០៥​គ្រឿង និង​នាឡិកាដៃ​ចំនួន ០១​គ្រឿង​ផងដែរ​។​

កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បានចេញ​សេចក្តីជូនដំណឹង​ជាច្រើនលើក​ច្រើនសារ មិន​អនុញ្ញាតឱ្យ​ក្រុមបាតុករ​ដែលជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើ​ល​ដ៏ ប្រមូលផ្តុំ​គ្នា​ធ្វើ បាតុកម្ម​ខុសច្បាប់​នៅតាម​ដងផ្លូវ​សាធារណៈ ចិញ្ចើមផ្លូវ សួនច្បារ​សាធារណៈ និង​ទីសាធារណៈ​ផ្សេងទៀត ហើយ​ក៏បាន​ប្រើប្រាស់​វិធានការ​អប់​រំជា​បន្តបន្ទាប់​ទៅលើ​ក្រុមបាតុករ​ដើម្បី​បញ្ឈប់​នូវ​សកម្មភាព ខុសច្បាប់​បន្តទៀត​។

រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​សារជាថ្មី​ដល់​ក្រុមបាតុករ ក្នុងករណី​មានបំណង​ធ្វើការ​សម្តែង​មតិ​ជា​សាធារណៈ ត្រូវអនុវត្ត​តាម​នីតិ​វិធី​ដែល​មានចែង​ក្នុងច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម ដោយ​សន្តិវិធី ដោយ​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​គោរព​តាម ការណែនាំ​ផ្សេងៗ ព្រមទាំង​ធ្វើ​សកម្មភាព​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ បន្ថែម​ពីនេះ​ទៀត ក្រុមបាតុករ​មិនត្រូវ​ប្រើប្រាស់​ដងផ្លូវ​សាធារណៈ​សម្រាប់​ធ្វើការ​ជួបជុំគ្នា ប្រមូលផ្តុំ ឬ​ដង្ហែ​ក្បួន​ដោយ​ខុសច្បាប់ ហើយ​មិន​ត្រូវ​ធ្វើការ​បិទផ្លូវ​សា​ធារ​ណៈ ដែលនាំឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ ពិសេស​ប៉ះពាល់ ដល់​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និង​បង្ក​ការកកស្ទះ​ចរាចរណ៍ ព្រមទាំង​បង្ក​ការរំខាន​ដល់ ការប្រកប​របរ​អាជីវ​កម្ម កិច្ចការ​ប្រចាំថ្ងៃ និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ដទៃ​ទៀត៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម