ព័ត៌មានជាតិ
ការចំណាយរបស់ភ្ញៀវទេសចរធ្លាក់ចុះ ខណៈកញ្ចប់សេរវាទស្សនកិច្ចមានតម្លៃខ្ពស់
ចរន្តភ្ញៀវក្នុងចុងសប្តាហ៍នេះ មានការថមថយបន្តិចបើប្រៀបនឹងចុងសប្តាហ៍មុន ជាក់ស្តែង តួលេខចុងសប្តាហ៍នេះ សរុបមានចំនួន ៣១៨,៨៦៣នាក់ ក្នុងនោះ ភ្ញៀវជាតិ ២៩៨,៩៤០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៩,៩២៣នាក់ ពោលគឺមានការថយចុះប្រមាណ ១២,៥៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។ នេះបើតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន។
តាមការវាយតម្លៃបឋម របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ការចំណាយរបស់ភ្ញៀវទេសចរ ហាក់មានកម្រិតទាបជាងពេលថ្ងៃឈប់សម្រាកកន្លងមក ដោយពួកគេមួយចំនួនធ្វើដំណើរកម្សាន្តជិតៗ ចេញដំណើរពីព្រឹកព្រលឹម នឹងត្រលប់ចូលផ្ទះល្ងាចវិញ។ ភ្ញៀវភាគច្រើនជាភ្ញៀវក្នុងខេត្តខ្លួនឯង និងភ្ញៀវឆ្លងខេត្តជិតៗគ្នា។
ការធ្លាក់ចុះភ្ញៀវទេសចរណ៍នេះ អាចមកពីតម្លៃកញ្ចប់សេវាទេសចរណ៍សម្រាប់ភ្ញៀវទេសចរនៅមានតម្លៃខ្ពស់ ស្របនឹងតម្លៃប្រេងសាំង មានការកើនឡើង។
ពាក់ព័ន្ធបញ្ហានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវឲ្យវិស័យឯកជន ពិភាក្សាគ្នាដាក់ចេញតម្លៃកញ្ចប់ទស្សនកិច្ចឲ្យបានសមរម្យដើម្បីទាញ់ទាញ ជំរុញចលនាទីផ្សារក្នុងស្រុក និងដើម្បីប្រកួតប្រជែង ជាមួយទីផ្សារប្រទេសជិតខាងផងដែរ៕
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៥ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤