ព័ត៌មានអន្ដរជាតិ
តំបន់ Kaliningrad ក្លាយជាចំណុចវិបត្តិថ្មីរវាងរុស្ស៊ី និងលោកខាងលិច (មានវីដេអូ)
តំបន់ Kaliningrad ដែលជាតំបន់ពាក់កណ្តាលផ្តាច់មុខរបស់រុស្ស៊ីមានទីតាំងនៅលើសមុទ្របាល់ទិក និងបំបែកចេញពីដីគោកដោយប្រទេសលីទុយអានី ឡាតវី និងបេឡារុសបានបង្កឲ្យមានវិបត្តិថ្មីមួយទៀតនៅក្នុងតំបន់ ។
ការសម្រេចចិត្តរបស់លីទុយអានីក្នុងការរារាំងការដឹកជញ្ជូនទំនិញមួយចំនួននៅក្នុងបញ្ជីទណ្ឌកម្មរបស់សហភាពអឺរ៉ុបទៅកាន់តំបន់ Kaliningrad តាមរយៈទឹកដីរបស់ខ្លួនបាននាំប្រទេសរុស្ស៊ី និងលោកខាងលិចប្រឈមមុខដាក់គ្នាម្តងទៀត ខណៈដែលសង្រ្គាមនៅអ៊ុយក្រែននៅតែបន្តផ្ទុះឡើងរយៈពេលជាង ៤ ខែមកនេះ
ស្របពេលដែលរុស្ស៊ីអាចទៅដល់តំបន់ Kaliningrad តាមរយៈផ្លូវរថភ្លើងលើប្រទេសលីទុយអានី តំបន់ដែលហ៊ុំព័ទ្ធដោយសមាជិកណាតូមួយនេះបានក្លាយទៅជាចំណុចកណ្តាលនៃការពិភាក្សាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈផ្លូវរថភ្លើងភាគច្រើនរវាងរុស្ស៊ី និងតំបន់ Kaliningrad គឺឆ្លងកាត់ប្រទេសបេឡារុស និងលីទុយអានី ។
ជាតំបន់យុទ្ធសាស្ត្រ និងយោធាសម្រាប់រុស្ស៊ី, តំបន់ Kaliningrad ក៏ជាកំពង់ផែរុស្ស៊ីតែមួយគត់នៅលើសមុទ្របាល់ទិកដែលមិនមានទឹកកកពេញមួយឆ្នាំ ។ ពីមុនតំបន់ Kaliningrad គឺជាផ្នែកមួយនៃប្រទេសអាល្លឺម៉ង់រហូតដល់ចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២ ហើយចាប់តាំងពីពេលនោះមក វាជាខេត្តដាច់ស្រយាលរបស់រុស្ស៊ី ។
ចំណែកពាក់ព័ន្ធនឹងការរារាំងការដឹកជញ្ជូនរបស់រុស្ស៊ី, រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុង Vilnius មិនបានធ្វើសកម្មភាពដោយខ្លួនឯងទេ ពោលគឺធ្វើតាមការណែនាំរបស់គណៈកម្មការអឺរ៉ុបស្តីពីការដាក់ទណ្ឌកម្ម ចាប់តាំងពីថ្ងៃទី ១៧ ខែមិថុនា ។
ទន្ទឹមនោះនៅក្នុងការចុះបញ្ជីទណ្ឌកម្មដែលត្រូវបានអនុវត្តដោយប្រទេសលីទុយអានីស្ថិតនៅក្រោមការការពាររបស់អង្គការណាតូ រួមមាន ធ្យូងថ្ម លោហៈធាតុ សំណង់ និងសម្ភារៈបច្ចេកវិជ្ជាជាដើម ខណៈជាការឆ្លើយតបទីក្រុងមូស្គូក៏បានថ្កោលទោសការរឹតបន្តឹងការដឹកជញ្ជូនតាមផ្លូវដែករបស់ប្រទេសពីប្រទេសរុស្ស៊ីទៅកាន់តំបន់ Kaliningrad ផងដែរ ។
បន្ថែមពីនេះ សហរដ្ឋអាមេរិកក៏បានចូលមកគាំទ្រប្រទេសលីទុយអានីផងដែរ ហើយបានគំរាមថា ការវាយប្រហារលើសមាជិកណាតូមួយនេះគឺដូចជាការវាយប្រហារលើសម្ព័ន្ធមិត្តទាំងមូល ។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មចំនួន ៦ កញ្ចប់ប្រឆាំងនឹងក្រុងមូស្គូ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ខណៈកញ្ចប់កំណត់គោលដៅក្នុងចំណោមកញ្ចប់ទាំងនោះគឺផ្ដោតសំខាន់លើលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏ដូចជារដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov និងរួមបញ្ចូលទាំងការហាមឃាត់ការនាំចូលប្រេង ធ្យូងថ្ម និងការនាំចេញទំនិញប្រណីតជាដើម ហើយក៏រាប់បញ្ចូលទាំងធនាគាររុស្ស៊ី និងបេឡារុសពីការប្រើប្រាស់ប្រព័ន្ធ SWIFT អន្តរជាតិផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ប្រទេស ណាតូ មួយនេះមិនចូលរួមដាក់ទណ្ឌកម្មប្រឆាំង រុស្ស៊ី ដាច់ខាត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ