ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ៣ នាក់បងប្អូន ឪពុកស្នើឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់
រថយន្តបែនដឹកដីបើកបរវ៉ាជែងមិនគោរពផ្លូវអាទិភាព បានទៅបុកម៉ូតូសិស្សសាលាបណ្តាលឲ្យបងប្អូន ៣ នាក់ ម្នាក់ជាសិស្ស និង ២នាក់ធ្វើសំណង់បណ្តាលឲ្យស្លាប់ភ្លាមៗ២នាក់ និងម្នាក់ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ឪពុកជនរងគ្រោះស្នើឲ្យសមត្ថកិច្ចចាត់វិធានការច្បាប់។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី ២៨ ខែមិថុនាឆ្នាំ២០២២ នៅចំណុចតាដុងតាដាំ ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងខេត្តស្ទឹងត្រែង។



លោកស៊ី សុខឃី អាយុ៥១ឆ្នាំបានឲ្យដឹងថា កូនរបស់គាត់ទាំង៣នាក់មានទី១.ឈ្មោះស៊ី ម៉ាលីសាន់ ភេទស្រី អាយុ ២៣ ឆ្នាំ ទី២.ឈ្មោះស៊ី លីដា ភេទស្រី អាយុ១៧ ឆ្នាំ ទី៣.ឈ្នោះស៊ី កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ (សិស្ស) រៀនថ្នាក់ទី ៧។ បងប្អូនទាំង ៣ នាក់រស់នៅភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើង ដោយរថយន្តបែនពណ៌សពាក់ស្លាកលេខត្បូងឃ្មុំ 3 A1604 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ក្រោយបង្កហេតុបុកម៉ូតូជនរងគ្រោះហើយ បានចុះរត់គេចខ្លួនបាត់ស្រមោល គ្រាន់តែគេដឹងថារថយន្តនោះមានដាក់ឈ្មោះលើកញ្ចក់រថយន្តថាឈ្មោះលុន សុផែង។

លោកស៊ី សុខឃី ត្រូវជាឪពុកជនរងគ្រោះបានស្នើទៅដល់សមត្ថកិច្ចពាក់ព័ន្ធឲ្យជួយរកយុត្តិធម៌ដល់កូនរបស់គាត់ ដែលត្រូវបានរថយន្តបែនដឹកដី វ៉ាជែងមិនគោរពផ្លូវអាទិភាពទៅបុកខាងស្តាំដៃ បុកបណ្ដាលឲ្យស្លាប់ទាំងបីនាក់ ហើយសូមឲ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានចុះវាស់វែងនាំយករថយន្តបង្កនិងម៉ូតូរងគ្រោះយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ងិនលីម

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង