KPT+
ហេតុអ្វីបានជារបរហាងកាហ្វេច្រើនបរាជ័យក្នុងរវាងពេល២ឆ្នាំដំបូង?
ការស្ទង់មតិលើម្ចាស់ហាងកាហ្វេចំនួន ២៣២ នាក់ដែលបានធ្វើនៅក្នុងខែមិថុនាឆ្នាំ ២០១៩ មានចន្លោះពី ៥០% ទៅ ៧៤% នឹងបរាជ័យក្នុងរយៈពេល ២ ឆ្នាំដំបូង។ ប៉ុន្តែហេតុអ្វីបានជាអត្រាបរាជ័យខ្ពស់ម្ល៉េះ?
ទស្សនវិស័យរបស់ពួកគេ ផ្តោតលើហេតុផលសំខាន់ៗដែលបណ្តាលឲ្យហាងកាហ្វេខ្លួនបរាជ័យរួមមាន៖
សេវាកម្មសម្រាប់អតិថិជនខ្សោយ – ២៣ភាគរយ
ផលិតផល/ កាហ្វេមិនល្អ – ០.៩ភាគរយ
ដើមទុនមិនគ្រប់គ្រាន់ មិនអាចបានបុគ្គលិកពូកែ- ៤៣ភាគរយ
ការប្រកួតប្រជែងខ្ពស់ – ៤៦ភាគរយ
ទីតាំងមិនល្អ – ៦៨ភាគរយ
គ្មានម៉ាកសញ្ញាកសាងមិនបានរឹងមាំ – ភាគរយ
ការឆ្លើយតបទាំងនេះអាចធ្វើជាការសន្និដ្ឋានបានថា៖
មូលហេតុធំបំផុតទី ១
ការបរាជ័យលើកភាគច្រើនមកពី មនុស្សមិនបានដឹងពីភាពស្មុគស្មាញនៃអាជីវកម្មកាហ្វេនោះទេ។ ជាញឹកញាប់ក្តីសុបិនចង់ក្លាយជាម្ចាស់ហាងកាហ្វេមានច្រើនតែដែលអកុសលគឺបុព្វហេតុនៃការបរាជ័យពួកគេមិនសូវបានទទួលការបណ្ដុះបណ្ដាលនិងការអប់រំត្រឹមត្រូវមុនវិនិយោគទេ។
មូលហេតុធំបំផុតទី ២
កង្វះការយល់ដឹងអំពីយីហោ ឬគ្មានបទពិសោធន៍ស្គាល់សអតិថិជន។ មនុស្ស 40,51% នៃការស្ទង់ទទួលស្គាល់ថា ការកសាងស្លាកយីហោនិងបេសកកម្មគឺជាតម្រូវការដ៏សំខាន់ហើយមិនសូវមានគេចាប់អារម្មណ៍ពីដំបូងឡើយ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ
ការបម្រើកាហ្វេមិនល្អ មិនមែនជាហេតុផលដែលហាងកាហ្វេមួយបិទទេ មានអ្នកឆ្លើយ តិចជាង ១% ដែលផ្ដល់លើការស្ទង់មតិអំពីរសជាតិកាហ្វេតែទីតាំងទើបជារឿងធំ។
៥៦% នៃអ្នកឆ្លើយសំណួរយល់ស្របថា ជាងពាក់កណ្ដាលនៃហាងកាហ្វេទាំងអស់នឹងបរាជ័យព្រោះមានបុគ្គលិកដែលមិនត្រូវបានភ្ញៀវឲ្យតម្លៃដូចជារូបរាងមិនស្អាត ភាសានិយាយមិនបានរហ័សនិងមានជំនាញ ព្រមជាមួយអនាម័យសេវាកម្ម៕
ប្រែសម្រួល៖ឡាហ្សូលី
ប្រភព៖ foodtruckempire
ចុចអាន៖នរណាខ្លះជាមហាសេដ្ឋីកំពូលៗក្នុងប្រទេសសិង្ហបុរី?
ចុចអាន៖ទម្រាំមកដល់ចំណុចកំពូល តើ Starbucks ឆ្លងកាត់ឧបសគ្គអ្វីខ្លះ? (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»